Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធនាគារពិភពលោក​ ផ្តល់ប្រាក់ដំបូង​១,៩ពាន់លានដុល្លារ​ ប្រឆាំង COVID-19

ធនាគារពិភពលោក​ បានយល់ព្រមជាលើកដំបូង​​នូវមូលនិធិ​ជួយដល់ប្រទេស​ក្រីក្រ​ នៅលើពិភពលោក ដើម្បី​​ប្រយុទ្ធប្រឆាំងនឹង​វីរុស COVID-19 ។ 

ធនាគារពិភពលោក ​បានយល់ព្រម​ផ្តល់កញ្ចប់ជំនួយ ​១,៩ពាន់លានដុល្លារ​អាមេរិក​ឲ្យដល់ប្រទេស​ចំនួន​២៥​ នៅជុំវិញពិភពលោក។ ការយល់ព្រមនេះ​បានធ្វើឡើង ​កាលពីថ្ងៃទី២​ ខែមេសា ឆ្នាំ២០២០។ ក្នុងទំហំ​ទឹកប្រាក់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេដឹងថា ធនាគារពិភពលោក​ផ្តល់ជូន១ពាន់លានដុល្លារ​ដល់ប្រទេសឥណ្ឌា, ​ផ្តល់ជូន២០០លានដុល្លារដល់​ប៉ាគីស្ថាន,​ ផ្តល់ជូន១២៩លានដុល្លារដល់​ស្រីលង្កា, ​ផ្តល់ ជូន១០០លានដុល្លារដល់អាហ្វហ្គានីស្ថាន…​និង​៨៣លានដុល្លារ​ផ្តល់ជូន​ប្រទេស​អេត្យូពី។ 

ប្រធានធនាគារពិភពលោក David Malpass បានព្យាករថា ធនាគារ​អាចផ្តល់​ជំនួយរហូតដល់​១៦០ពាន់លានដុល្លារ ​​ក្នុងរយៈពេល​១៥ខែខាងមុខ។ 

មន្ត្រីធនាគារពិភពលោក​ បានថ្លែងថា ធនធាន​បន្ទាន់​អាចរួមបញ្ចូល​ទឹកប្រាក់ ​សម្រាប់ទិញបរិក្ខារវេជ្ជសាស្ត្រ​សំខាន់​ៗ ដូចជាម៉ាស់ ហើយនិងឧបករណ៍​បំពង់ជំនួយដកដង្ហើម​ជាដើម, ដោយធនាគារ​ពិភពលោក​ឲ្យខ្ចី​នូវ ជំនាញលទ្ធកម្ម​របស់ខ្លួន ដើម្បីជួយ​ក្នុងការទទួលបាន​នូវ​បរិក្ខារ​ទាំងនេះ​ នៅលើទីផ្សារ​ពិភពលោក។ 

មន្ត្រីធនាគារពិភពលោក បានបន្តថា ការ​យល់ព្រម​​ដំណាក់កាលដំបូង​​នេះ​ ជួយដល់ប្រទេស​ចំនួន​២៥ ហើយបន្ទាប់ពីពេលនេះ ឆាប់ៗ គឺជួយដល់ប្រទេស​បន្ថែម​៤០ផ្សេងទៀត។ 

បន្ថែម​ពីលើកិច្ចខិតខំប្រឹងប្រែងនេះទៀត លោក David Malpass បានថ្លែងថា លោក និងលោកស្រី Kristalina Georgieva នាយកគ្រប់គ្រង​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)​​ បាននិងកំពុងបញ្ចុះបញ្ចូល​ប្រទេស​ឧស្សាហកម្មជឿនលឿន (G20)​​ នៅលើពិភពលោក​ឲ្យជួយគាំទ្រ​​​នូវការផ្អាក​រយៈពេល​១៤ខែ​ ដែលតម្រូវ​ឲ្យប្រទេស​ក្រីក្របំផុត​​​សងបំណុល​នោះ។ 

លោក Malpass បានថ្លែងថា រហូតដល់ឆ្នាំខាងមុខនេះ​​ ទឹកប្រាក់រហូតដល់​១៤ពាន់លានដុល្លារ ដែលប្រទេស​ទាំងឡាយ ​អាច​ប្រើប្រាស់​បាន ដើម្បីប្រយុទ្ធប្រឆាំង​នឹង COVID-19 ។

លោកបានថ្លែងថា គម្រោងនេះ​បានពិភាក្សា ​កាលពីសប្តាហ៍​មុន ​នៅក្នុងពេលធ្វើសន្និសីទ​​ជាមួយ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំប្រទេស​ G-20។

លោក Malpass បានថ្លែងថា លោកសង្ឃឹមថា ផែនការនេះ ​អាចទទួលបានការយល់ព្រម នៅពេល​គណៈកម្មការនយោបាយ​, គណៈកម្មការនយោបាយ​អភិវឌ្ឍធនាគារពិភពលោក ជួបប្រជុំ​ដ៏សំខាន់​មួយ​ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ខាងមុខ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9100250