Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមជំនាញពេទ្យចិន១៣នាក់ទៀត នឹងមកជួយកម្ពុជាប្រឆាំងកូវីដ១៩

ភ្នំពេញ៖ អង្គការសង្រ្គោះមេឃពណ៌ខៀវនៃប្រទេសចិន ត្រៀមបញ្ជូនក្រុមគ្រូពេទ្យ ពេទ្យស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩នៅចិនមកកាន់កម្ពុជា ដើម្បីជួយកម្ពុជាប្រឆាំងកូវីដ១៩។ 

នេះបើតាមការអះអាងរបស់លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងពិធីប្រគល់ ទទួលជំនួយឧបត្ថម្ភក្រោមក្របខ័ណ្ឌសង្គមស៊ីវិល សម្រាប់ការពារសុខភាព ប្រឆាំងជំងឺកូវីដ១៩ របស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ។

លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រុមគ្រូពេទ្យ ពេទ្យស្ម័គ្រចិត្តចំនួន ១៣ រូបនោះ នឹងមកជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេល១៥ថ្ងៃ។ ពួកគេមានបទពិសោធន៍ជ្រាលជ្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ នៅចិន ហើយការមកចូលលើកនេះ នឹងនាំយក បរិក្ខារពេទ្យ និងថ្នាំព្យាបាល តម្លៃមួយលានយ័នថែមទៀត ដោយគ្រោងធ្វើដំណើរពីខេត្តយូណាន ចូលមកប្រទេសកម្ពុជាតាមខេត្តស្ទឹងត្រែង។  

សម្រាប់លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសចិនបច្ចុប្បន្ន កំពុងតែឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងការឆ្លង នៅទូទាំងពិភពលោកដោយប្រទេសចិនបានផ្ដល់នូវជំនួយជាបន្តបន្ទាប់ទៅដល់ប្រទេសទាំងអស់ដែលគិតមកដល់ពេលនេះមានជាង៨០ប្រទេសនៅជុំវិញពិភពលោក។ 

សូមបញ្ជាក់ថា ជំនួយដែលផ្តល់ជូនកម្ពុជាតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅថ្ងៃនេះ មានម៉ាសពេទ្យចំនួន ១៥០០.០០០ (១៥លាន) សន្លឹក ម៉ាសមុខ 3D ចំនួន ៥០.០០០(៥ម៉ឺន) សន្លឹក អាវពេទ្យសម្រាប់ការពារមេរោគចំនួន៧.៩៤០ (ជិត៨ពាន់) ឈុត និងថ្នាំបុរាណចិនព្យាបាលជំងឺកូវីដ១៩ ចំនួន៨៤០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ១.១៣១.៤០០ (ជាង១លាន) យ័ន ឬប្រមាណ ១៥៩.១៩២ (ជិត១៦ម៉ឺន) ដុល្លារអាមេរិក៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9100047