Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថានភាពផ្តល់ប្រាក់កម្ចី និងការដាក់ប្រាក់បញ្ញើនៅមានចរន្តជាធម្មតា

ភ្នំពេញ ៖ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងឲ្យដឹងថា ពាក់ព័ន្ធនិងស្ថានភាពផ្តល់ប្រាក់ការស្នើសុំប្រាក់កម្ចី ក៏ដូចជា ការដាក់ប្រាក់បញ្ញើ គិតមកដល់ពេលនេះ នៅមានចរន្តជាធម្មតា ពោលគឺមិនទាន់មានហានិភ័យបណ្តាលមកពីការប៉ះពាល់ជម្ងឺកូវីដ – ១៩ នៅឡើយ ។ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃនេះថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ ហាក់នៅមានស្ថានភាពធម្មតានៅឡើយ ក្នុងនោះ ការស្នើរសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើ នៅមានចរន្តជាធម្មតា , ប៉ុន្តែចំពោះការដាក់ប្រាក់បញ្ញើ សមាគមសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការដកប្រាក់ខ្លះៗ ពីអតិថិជនដែលដាក់ប្រាក់បញ្ញើតូចៗ តែអតិថិជនដែលមានប្រាក់បញ្ញើច្រើន គឺនៅជាធម្មតា , ក្នុងនោះចំពោះសាច់ប្រាក់បម្រុងទុករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺមិនទាន់មានកង្វះសាច់ប្រាក់នោះឡើយ។

ចំណែកគោលការណ៍ផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ដ៏រាបណាអតិថិជននៅមានតម្រូវការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែបន្តផ្តល់ប្រាក់កម្ចីជូនអតិថិជន ឲ្យតែអតិថិជនមានលក្ខខណ្ឌគ្រប់គ្រាន់ តាមគោលការណ៍របស់គ្រឹះស្ថាននីមួយៗ ពោលគឺមានលទ្ធភាពសងត្រលប់មកវិញ សម្រាប់គោលដៅក្នុងការប្រើប្រាស់ប្រាក់កម្ចី ឬទ្រព្យបញ្ចាំជាដើម ។ ចំពោះករណីនេះ លោក បន្តយ៉ាងខ្លីថា បើមិនមានប្រាក់កម្ចី គ្រឹះស្ថានក៏មិនមានផលចំណេញនោះដែរ។​ លោក ផល វ៉ាន់ឌី លើកឡើងឲ្យដឹងថា ជុំវិញបញ្ហានេះ តាមរយៈការប្រជុំជាមួយសមាជិកទាំងអស់ក្នុងពេលថ្មីៗ , ការសងត្រឡប់របស់អតិថិជន នៅតែដំណើរការធម្មតានៅឡើយ ពោលគឺអត្រាហានិភ័យផលប័ត្រឥណទាន គឺនៅមិនទាន់មានអ្វីប្រែប្រួល។ តែទោះបីយ៉ាងណា សមាគម រួមជាមួយសមាជិករបស់ខ្លួន បានកំពុងតាមដានស្ថានភាពវិវត្តនៃវិស័យមីក្រូហិរញ្ញវត្ថុយ៉ាងចិត្តទុកដាក់ ជាមួយដៃគូពាក់ព័ន្ធ ក៏ដូចជាចាត់វិធានការត្រៀមទុកដើម្បីបង្ការ និងដោះស្រាយបញ្ហាផ្សេងៗ ដែលអាចនឹងកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ប្រជាពលរដ្ឋជាង ២ , ២ លានគ្រួសារ ក្នុងនោះចំនួន ៨០ % ជាស្ត្រី , ចំណែកផលប័ត្រឥណទាន មានជាង ២៧ , ៨៨៨ ពាន់លានរៀល ក្នុងនោះប្រជាពលរដ្ឋប្រមាណ ២ , ៧ លាននាក់ បានទទួលសេវាសន្សំ ដែលមានចំនួនទឹកប្រាក់ប្រមាណ ១៤ , ៦២៦ ពាន់លានរៀល តាមរយៈការិយាល័យតំណាងចំនួនប្រមាណជាង ១ពាន់កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំង ២៥ រាជធានី – ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕

from: https://tnaot.com/km/m/detail/article/9099957