ភាគហ៊ុនតូក្យូនៅពេលចាប់ផ្តើមជួញដូរពេលព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ មានការកើនឡើង ខណៈតម្លៃប្រេងឆៅបានកើនឡើង ធ្វើឲ្យធូរស្រាលដល់បញ្ហាពាក់ព័ន្ធជាមួយនឹងថាមពលប្រេងនោះ ។ នៅពេលនេះដែរ ប្រាក់យេនរបស់ជប៉ុនមានការកើនឡើង បើប្រៀបធៀបប្រាក់ដុល្លារអាមេរិក ហើយបានជំរុញឲ្យមានការនាំចេញខ្ពស់ ។
យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មានស៊ីនហួ អះអាងថា គិតនៅត្រឹមម៉ោង៩និង១៥នាទីព្រឹកថ្ងៃសុក្រនេះ ភាគហ៊ុន Nikkei 255 កើនឡើង ២០៥,៥០ ពិន្ទុ ឬ ១,១៥ ភាគរយ ពីកាលពីថ្ងៃព្រហស្បតិ៍ ។ ដូច្នេះ ភាគហ៊ុន Nikkei 255 ដែលបានបង្ហាញ មានចំនួន ១៨ ០២៤,២២ ពិន្ទុ ។
សន្ទស្សន៍ភាគហ៊ុន Topix ដែលគ្របដណ្តប់ធំទូលាយទៅលើទីផ្សារប្តូរប្រាក់នៅតូក្យូ បានបន្ថែម ១៦,០០ពិន្ទុ ឬ ១,២០ ភាគរយ ស្មើចំនួន ១ ៣៤៥,៨៧ ពិន្ទុ ។
ផលិតផលរ៉ែ, ប្រេង និងធ្យូងថ្ម និងផលិតផលទាក់ទងនឹងភាពជាក់លាក់ផ្សេងទៀត បានទទួលពិន្ទុល្អមុនគេ នៅពេលដែលកណ្តឹងរោទិ៍ជួញដូរពេលព្រឹកចាប់ផ្តើមបន្លឺឡើងក្នុងនាទីដំបូង ៕ ប្រែសម្រួលដោយ៖ thach yat