រឿងថ្មីបន្ទាប់ពីរឿងកុន Zombie «Train To Busan» មានចំណងជើងថា «Peninsula» កំពុងទទួលបានការគាំទ្រ និងចាប់ខ្លាំងពីអ្នកគាំទ្រ ពេលនេះបានបញ្ចេញវីដេអូ Trailer ជាផ្លូវការហើយ។ «Peninsula» នឹងបង្ហាញសាច់រឿងរយៈពេល ៤ឆ្នាំបន្តរឿងរឿងរ៉ាវដែលបានកើតឡើងនៅរឿងចាស់«Train To Busan» ដែលបានទទួលជោគជ័យមិនធម្មតារួចមកហើយ។
ក្នុងវីដេអូ Trailer ថ្មីមួយនេះដែរ មានឈុតឆាករបស់តួឯក Jung Suk (សម្ដែងដោយ Kang Dong Won) ដែលប្រយុទ្ធតទល់ជាមួយនឹង Zombie រួមគ្នាជាមួយនឹង Min Jung (សម្ដែងដោយ Lee Jung Hyun) ដែលជាឈុតដ៏អស្ចារ្យ និងពិសេសមែនទែន។
រឿងបែប Zoombie នេះគ្រោងនឹងបញ្ចាំងជាផ្លូវការនៅអំឡុងរដូវក្ដៅខាងមុខ នៃឆ្នាំ ២០២០ ដែលវាជាការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាយូរណាស់មកហើយ៕
អត្ថបទ៖ ផេង ផលធិតា