ថៅកែហាងមាស ពេជ្រអ្នកនាង ទ្រី ដាណា ដែលមាទឹកចិត្តល្អប្រពៃ តែងតែដឹងសុខទុក្ខអ្នកដទៃ ជួយអ្នកក្រខ្សត់ គ្មានទីពឹង ជាហេតុធ្វើឲ្យមហាជនជាច្រើន សម្តែងការពេញចិត្ត និងស្រលាញ់ចំពោះអ្នកនាងយ៉ាងខ្លាំង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នេះ អ្នកនាង ទ្រី ដាណា និងស្វាមី បានសម្រេចចិត្តនាំយកអង្ករ ២០បាវ និងបច្ច័យមួយចំនួន ទៅប្រគេនលោកនៅវត្តអង្គស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ទន្ទឹមជាមួយគ្នានោះដែរថៅកែស្រីចិត្តធម៌រូបនេះបាននិយាយថា តាំងពីមានកូវីឌ១៩ មក អ្នករកស៊ីមួយចំនួនថយចំណូល ឯអ្នកធ្វើការខ្លះ ក៏លែងមានប្រាក់ខែបើក ព្រោះក្រុមហ៊ុន រោងចក្រ អាជីវកម្មត្រូវផ្អាកសិន ទប់ស្កាត់ការរាលដាល ហើយខាងពុទ្ធិចក្រវិញ ក៏រងផលប៉ះពាល់ដែរ ដោយសារពុទ្ធបរិស័ទមិនសូវមានចង្ហាន់ដូចមុន ចឹងយើងទាំងអស់គ្នា ក៏ត្រូវគិតគូរជួយតាមវត្តដែរ៕ ដោយ៖ លក្ខិណា