Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីអាមេរិក ធ្វើតេស្ដកូវីដ១៩លើកទី២ ឃើញអវិជ្ជមាន

ក្រោយពេលចំនួនអ្នកឆ្លង និងស្លាប់នៅលើទឹកដីអាមេរិក បានកើតឡើង ជាង២៤ម៉ឺននាក់នោះមក ប្រធានាធិបតីអាមេរិក ក៏បានធ្វើតេស្ដជាលើកទី២ ដើម្បីស្វែងរកវីរុសកូវីដ១៩ តែលទ្ធផលអវិជ្ជមាន នៃវីរុសនេះ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងថា លោក​បានទទួលការធ្វើតេស្ដជាលើកទី២ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០។ ប៉ុន្ដែលទ្ធផលអវិជ្ជមាន នៃវីរុសកូវីដ១៩នេះ។ ការធ្វើតេស្ដនេះ ដោយប្រើប្រាស់ ឧបករណ៍ធ្វើរោគវិនិច្ឆ័យមានល្បឿនលឿន ក្នុងរយៈពេលមិនដល់​១៥នាទីផង។ បើតាមឧបករណ៍ធ្វើតេស្ដនោះ រកឃើញថា លោកមិនមានការឆ្លងវីរុសនោះឡើយ។

លោក Jared Kushner ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន ជាសមាជិក នៃកងកម្លាំងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា​ បានថ្លែងថា រដ្ឋាភិបាលបានបញ្ជូនម៉ាស់ការពារ N-95 សម្រាប់ផ្គត់ផ្គង់​ដល់បណ្ដាមន្ទីរពេទ្យ សាធារណៈ នៅក្នុងទីក្រុងញូវយ៉ក ដើម្បីជួយដល់បុគ្គលិកពេទ្យទាំងអស់។

យោងតាមវើលដូម៉ែទ័រ បានចេញផ្សាយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) បានឲ្យដឹងថា នៅលើទឹកដីអាមេរិក មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើង រហូតដល់២៤៥០៦៦នាក់ ក្នុងនោះចំនួនអ្នកស្លាប់កើនឡើង ៦០៧៥នាក់ និងជាសះស្បើយ១០៤០៣នាក់។

រហូតមកដល់ពេលនេះ អាមេរិកកំពុងតែរងនូវការរាតត្បាតពីវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ កូវីដ១៩ (Coronavirus disease 2019) យ៉ាងខ្លាំងជាងគេបំផុត នៅលើពិភពលោក ធ្វើឲ្យប្រទេស មហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធា​​របស់ពិភពលោកមួយនេះ ឈរលេខ១ នៃតារាងកូវីដ១៩។ រីឯប្រទេសបន្ទាប់ គឺអ៊ីតាលី មានអ្នកឆ្លងកើនឡើង រហូតដល់ជាង១១៥២៤២នាក់ ក្នុងនោះស្លាប់​ជាង១៣​ពាន់នាក់។ ចំណែកប្រទេសឈរលំដាប់លេខ៣ បន្ទាប់ពីអ៊ីតាលី គឺអេស្ប៉ាញ មានអ្នកឆ្លងចំនួន ១១២០៦៥នាក់ ក្នុងនោះស្លាប់១០៣៤៨នាក់។

ដោយឡែកប្រទេសចិន ជាទីផ្ទុះឡើង នៃដំបូង នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី រហូតមកដល់ពេលនេះ ចិនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមានអ្នកឆ្លង ៨១ ៥៨៩នាក់ ក្នុងនោះស្លាប់៣៣១៨នាក់ និង​ជា​សះ​ស្បើយ​៧៦៤០៨នាក់។ ប្រទេសចិនមានធ្លាក់ចំណាត់ថ្នាក់ មកនៅត្រឹមលេខ៥ នៃចំនួនអ្នកឆ្លងច្រើន នៅលើពិភពលោក៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9099657