ជារឿងមួយក្នុងចំណោមរឿងជាច្រើនដែលធ្វើឲ្យ Critiano Ronaldo មានការសោកស្ដាយ និងខឹងយ៉ាងខ្លាំង គឺនៅពេលដែលមិត្ដរួមជាតិរបស់គេ Nani បានធើ្វឲ្យខូចគ្រាប់បាល់ដ៏អស្ចារ្យមួយគ្រាប់របស់គេទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញ។
Ronaldo បានដើរតួជាប្រធានក្រុម ដើម្បីតទល់នឹងអេស្ប៉ាញ ហើយក្នុងការប្រកួតនោះ កីឡាករវ័យ៣៥ឆ្នាំនេះ បានអូសបាល់រួចកិបដាច់ខែ្សការពារ Pique រួចឆ្កិះបាល់រំលងអ្នកចាំទី រៀបចូលទីទៅហើយ ប៉ុន្ដែ Nani បានតែតបន្ថែម ដែលធើ្វឲ្យគ្រាប់បាល់នោះត្រូវបានអាជ្ញាកណ្ដាលសម្រេចមិនឲ្យ ព្រោះ Nani ស្ថិតក្នុងជំហរ off-side។
ពេលនោះ Ronaldo បានបង្ហាញកាយវិការមិនសប្បាយចិត្ដទាល់តែសោះ ជាមួយនឹងទឹកមុខខឹងយ៉ាងខ្លាំង ដោយគ្រាប់បាល់ដ៏អស្ចារ្យរបស់គេត្រូវអាជ្ញាកណ្ដាលសម្រេចមិនឲ្យទៅវិញ៕
ប្រភព៖ Sportbible