Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ-១៩ បំផ្លាញប្រទេសមានសេដ្ឋកិច្ចរីកចំរើន ច្រើនជាង​ប្រទេសអ្នកក្រ​

គិតដល់វេលាម៉ោង​៨និង ៣០នាទីថ្ងៃទី​៣ខែមេសា (ពេលវេលាកម្ពុជា) អាមេរិកមានករណីស្លាប់ដោយកូវីដ-១៩ ក្នុងរយៈពេល​២៤ម៉ោង មានរហូតដល់ទី១១៦៩នាក់ ធ្វើឲ្យចំនួនអ្នសក្លាប់សរុបនៅអាមេរិក កើនឡើងជាង​៦ពាន់នាក់ និង​ជាង​២៤៤ពាន់នាក់ឆ្លងកូវីដ-១៩។ បន្ទាបមកគឺប្រទេសអ៊ីតាលី មានអ្នកឆ្លង​១១៥ពាន់នាក់ និងអេស្បាញមាន​១១២ពាន់នាក់ ។ ​សរុបនៅលើពិភពលោក មានអ្នកស្លាប់ទាំងអស់ មានជាង ១លាននាក់ហើយ និងស្លាប់ជាង​៥៣ពាន់នាក់​។

តាមលទ្ធផលជាក់ស្តែង គិតមកដល់ថ្ងៃទី៣ខែមីនា​ ប្រទេសដែលមានសេដ្ឋកិច្ច​រីកចំរើន ស្ថិតក្នុងក្រុម G-7  មានករណីឆ្លងនិងស្លាប់ច្រើនជាងគេ ។  

កូវីដ-១៩ ឆ្លងនៅប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនទាំង​៧ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃទី ៣ខែមេសា៖

១៖ សហរដ្ឋអាមេរិក៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ជាង​២៤៤ពាន់នាក់ ក្នុងនោះស្លាប់សរុប ជាង​៦ពាន់នាក់និងជាសះស្បើយ ជាង​១០ពាននាក់។

២៖ ប្រទេសអ៉ីតាលី៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ជាង១១៥ ពាន់នាក់ ក្នុងនោះស្លាប់សរុបជិត ១៤ពាន់នាក់ និងជាសះស្បើយ ជាង​១៨ពាន់នាក់។

៣៖ ប្រទេសបារាំង៖ ករណីឆ្លងកើនដល់ ជាង​៥៨ពាន់នាក់ ក្នុងនោះអ្នកស្លាប់សរុប ជាង៥ពាន់នាក់ និងជាសះស្បើយជាង១ម៉ឺននាក់។

៤៖ ប្រទេសអាល្លឺម៉ង់៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងជាង៨៤ពាន់នាក់ ក្នុងនោះអ្នកស្លាប់សរុប ជាង​១ពាន់នាក់និងជាសះស្បើយជាង ១៣ពាន់នាក់។

៥៖ ចក្រភពអង់គ្លេស៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ជិត៣៤ពាន់នាក់ ក្នុងនោះស្លាប់សរុប ជិត៣ពាន់នាក់និងជាសះស្បើយតែ​១៩១នាក់ប៉ុណ្ណោះ។

៦៖ ប្រទេសកាណាដា៖ ករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ជាង១១ពាន់នាក់ក្នុងនោះស្លាប់សរុបជាង១៣០នាក់ និងជាសះស្បើយជិត​២ពាន់នាក់។

៧៖ ប្រទេសជប៉ុន៖ ជាប្រទេសដែលមានករណីឆ្លងតិចជាងគេបំផុត ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនទាំង​៧ ហើយជប៉ុនស្ថិតនៅក្នុងតំបន់អាស៊ី តែមួយគត់ក្នុងចំណោមប្រទេសទាំង​៧ ។ បច្ចុប្បន្នជប៉ុនមានអ្នកឆ្លងតែជាង​២៥០០នាក់ប៉ុណ្ណោះ ស្លាប់​៦៣នាក់ និងជាសះស្បើយ​៤៧២នាក់ ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9099611