កីឡាករទី២ របស់ក្លឹប Brighton បានធើ្វតេស្ដវិជ្ជមានសម្រាប់វីរុស covid-19, នេះបើតាមក្របខណ្ឌ Premier League បានបញ្ជាក់។
កីឡាករទី២ នេះ ត្រូវបានគេមិនបញ្ចេញឈ្មោះនោះទេ ខណ:គិតត្រឹមពេលនេះ រូបគេកំពុងសម្រាកព្យាបាលនៅផ្ទះនៅឡើយ ដោយពុំទាន់មានអាការ:ធ្ងន់ធ្ងរអ្វីទេ។
សូមបញ្ជាក់ថា Brighton បានបង្ហាញពីករណី coronavirus នេះដែលកើតទៅលើកីឡាករដំបូងរបស់ខ្លួនកាលពីសប្ដាហ៍មុន ដោយមិនបញ្ចេញឈ្មោះដូចគ្នា៕
ប្រភព៖ Dailymail