អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតីអាមេរិកក្នុងការបោះឆ្នោតនាខែវិច្ឆិកាឆ្នាំ២០២០នេះគឺលោក Biden បានស្នើដល់ប្រធានាធិបតីដូណាល់ ត្រាំ លើកលែងទណ្ឌកម្មដល់អ៊ីរ៉ង់ ក្នុងគោលដៅមនុស្សធម៌ដើម្បីជួយដល់ប្រទេសនេះ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
លោក Joe Biden បានបញ្ជាក់ថា អ៊ីរ៉ង់ រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែស្វះសម្ភារពេទ្យ ។ លោក Biden បានបញ្ជាក់ថា អាមេរិកគួតែបង្កើត បណ្តាញដាច់ដោយឡែកមួយ ដល់បណ្តាលក្រុមហ៊ុន ធនាគារ ដោយផ្តាល់លិខិតអនុញ្ញាត លក់បរិក្ខាពេទ្យ ដល់អ៊ីរ៉ង់ ។
ការអំពាវនាវរបស់ អតីតអនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតី ក្រោយពេល សមាជិកព្រឹទ្ធសភាមួយចំនួនបានអំពាវនាវឲ្យលើកលែងទណ្ឌកម្មដល់អ៊ីរ៉ង់។
កន្លងមក អង្គការសិទ្ធិមនុស្សអន្តរជាតិ បានអំពាវនាវ ដល់អាមេរិក លុបទណ្ឌកម្មដល់បណ្តាប្រទេសដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង វេណេហ្ស៊ុយអេឡា ដើម្បីធានាប្រភពផ្គត់ផ្គង់ សម្ភារ បរិក្ខាពេទ្យគ្រប់គ្រាន់ទប់ស្កាត់កូវីដ-១៩។
ជាមួយគ្នានេះរដ្ឋមន្ត្រីការពារបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មិនដាក់ទណ្ឌកម្ម ដល់ប្រភពផ្គត់ផ្គង់ និងជំនួយមនុស្សធម៌ បរិក្ខាពេទ្យ នោះឡើយ៕