តារាសម្ដែងស្រីរាងតូចច្រឡឹង Mai Davika មានអាការៈមិនស្រួលខ្លួនរយៈពេល ៤ ថ្ងៃមកហើយ ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង។
កាលពីថ្ងៃទី ២ ខែមេសា កន្លងផុតទៅនេះ Mai Davika បាន Live នៅលើគណនីអ៊ីនស្តាក្រាមផ្លូវការរបស់ខ្លួន ប្រាប់ពីអាការៈ វិលមុខឈឺក្បាល ចង់ក្អួតចង្អោរ ខណៈកំពុងនៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល ៦ ថ្ងៃហើយ ត្រៀមទៅជួបគ្រូពេទ្យ ដែលនាងមានអារម្មណ៍តក់ស្លុត មិនដែលធ្លាប់ជួបពីមុនមក។
នាងនិយាយថា មានដុំថ្មកំបោរមួយនៅក្នុងត្រចៀកនៅផ្នែកខាងក្នុងបានធ្លាក់ចុះមក ដែលនាងពិតជាមិនដឹងមូលហេតុ មិនអាចនិយាយជាមួយអ្នកណាម្នាក់បាន ត្រូវតែនិយាយជាមួយនរណាម្នាក់ ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក តែពេលនេះស្ថានភាពបានធូរស្បើយហើយ។ ទន្ទឹមនឹងនេះគូស្នេហ៍របស់តារាស្រីរូបនេះ លោក Ter Chantavit ក៏បានចូលមកសរសេរប្រាប់នាងថា កុំធ្វើអ្វីលឿនពេក៕ អត្ថបទដោយ៖ ឧស្សាហ៍