បុគ្គលិកកាស៊ីណូយីហោ ស៊ីន យ៉ុងលី មានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះផ្ទុះការតវ៉ា ក្រោយកាស៊ីណូមួយនេះធ្វើការបិទផ្អាកបណ្តោះអាសន្ន ដោយមិនមានការបើកប្រាក់ខែជូនបុគ្គលិក។
ករណីនេះត្រូវបានក្រុមបុគ្គលិកធ្វើការនៅទីកន្លែងនោះ សុំការអន្តរាគមន៍ពីមន្ត្រីសមត្ថកិច្ច ដើម្បីជួយសម្រួលទៅលើបញ្ហាមិនព្រមបើកប្រាក់ខែឱ្យបុគ្គលិក មុនពេលបិទជាបណ្តោះអាសន្ន។
មន្ត្រីមន្ទីរការងារខេត្តព្រះសីហនុ បានចុះសម្របសម្រួលដោយមានការព្រមព្រៀងគ្នារវាងបុគ្គលិក និងក្រុមហ៊ុនកាស៊ីណូ ទៅលើការបើកប្រាក់ខែឱ្យជាមុន ទើបបិទផ្អាកតាមក្រោយ៕ ដោយ ៖ សុង យូ