Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីតាំងស្តុកអាល់កុលក្លែងក្លាយ និងមេតាណុល ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាប

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទីរសៀល ក្រុមការងារចម្រុះដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារង ដែលមានការចូលរួមពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ នៃគណៈអភិបាលខណ្ឌកំបូល លោក ផាន់ លីវ៉ា ក្រឡាបញ្ជី លោក ង៉ែត ចេក​ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ​ (កាំកុងត្រូល)​ នៃក្រសួងពាណិជ្ជកម្ម ចៅសង្កាត់រងទី១ សង្កាត់កន្ទោក និងប្រធានភូមិស្ងួនពេជ្រ បានធ្វេីការចុះពិនិត្យផ្ទះមួយកន្លែង ដែលស្ថិតនៅផ្ទះលេខ០២ ផ្លូវលេខ០១A នៅក្នុងបុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល​ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីស្តុកទុកអាល់កុលខុសច្បាប់។

នៅក្នុងប្រតិបត្តិការនេះបានពិនិត្យឃើញមានការស្តុកទុកនូវមេតាណុលចំនួ ន១០២ធុង មេថាណុលប្រើប្រាស់រួចរាល់ចំនួន ៨១ធុង និងអាល់កុលចំនួនប្រហែល ១០០កាន។

ការចុះដល់ទីតាំងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់អាជ្ញាធរខណ្ឌកំបូល​ ដែលសង្ស័យថាមានសារធាតុអាចធ្វេីឱ្យប៉ះពាល់ដល់សុខភាព ខណៈដែលម្ចាស់ទីតាំងខាងលេីនេះមិនសហការជាមួយក្រុមការងារនៅពេលចុះត្រួតពិនិត្យនោះទេ៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9099083