Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នគរបាលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបិទទីតាំងចែកចាយអាល់កុលក្លែងបន្លំ

កណ្ដាល៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៤និង១០នាទីរសៀល កម្លាំងនគរបាលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយលោកវរសេនីយ៍ឯក លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងចូលរួមដោយលោក ស ម៉េង អភិបាលរងស្រុក លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក លោកវរសេនីយ៍ត្រី ស៊ូ វ៉ានធឿន បញ្ជាការអាវុធហត្ថស្រុកអង្គស្នួល លោកសរ ស្រុងលីម ប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិពេទ្យស្រុកអង្គស្នួល លោក ឌុក រ៉េត មេឃុំបែកចាន និងលោក ភាជ សុខ មេភូមិរង បានចុះពិនិត្យឆែកឆេររកឃើញមេតាណុលចំនួន ៦៩ធុងដែក ក្នុង ១ធុង ចំណុះ ២០០លីត្រ និងពីដុងចំណុះ ៣០លីត្រ ចំនួន ២០០ពីដុង។

ប្រតិបត្តិការចុះបង្ក្រាបនេះត្រូវបានធ្វើឡើងនៅចំណុចផ្ទះលេខ១៨៨ ផ្លូវលេខ១៣A ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានស្តុក METHANOL។ យ៉ាងណាមិញកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងដើម្បីបញ្ជូនទៅរក្សាទុកនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបកាក្លែងបន្លំ(CCF)៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9099064