Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រន្ធត់ណាស់! កុងតឺន័របុកជាមួយម៉ូតូ ០២គ្រឿង ឈាមដាបពេញថ្នល់

នៅវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឱ្យបុរស ០២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅចន្លោះគីឡូម៉ែត្រលេខ១៧២-១៧៣ ស្ថិតក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-9299 បើកបរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុស្រាប់តែបានរេចង្កូតមកខាងឆ្វេងដៃបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-3090 ក្នុងទិសដៅផ្ទុយគ្នា ហើយដោយសាររថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកជាមួយម៉ូតូ ០១គ្រឿង ទៀតម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូទាំង ០២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំង និងបានធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះទាំង ០២នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9099014