Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រុកចំនួន០២ ក្នុងខេត្តបាត់ដំបង រងគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះមិនត្រឹមតែនៅក្នុងក្រុងបាត់ដំបង ដែលជួបគ្រោះធម្មជាតិខ្យល់ព្យុះកន្ត្រាក់ នាំឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធអស់មួយចំនួននោះទេ សូម្បីតែនៅក្នុងស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង ក៏ជួបនូវគ្រោះធម្មជាតិមួយនេះទន្ទឹមគ្នាដែរ។

ករណីគ្រោះធម្មជាតិនេះកើតឡើងនាពេលព្រលប់ ដែលមានសភាពភ្លៀងធ្លាក់តិចៗលាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងដូចជា ប៉ើងដំបូលផ្ទះ បាក់រលំ បែកក្បឿង និងធ្លុះធ្លាយសង្ក័សីជាដើម៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9098949