Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រពន្ធខ្លាចឆ្លងជំងឺកូវីដ ១៩ ឃាត់ប្តីមិនឱ្យទៅឆេងម៉េង ស្រាប់តែប្តីចិត្តខ្លាំងចង.សម្លាប់ខ្លួន

បុរសម្នាក់ចង.កធ្វើអត្តឃាតសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម ខណៈប្រពន្ធគ្រាន់តែហាមឃាត់មិនឱ្យទៅសែនឆេងម៉េងតែប៉ុណ្ណោះ កាលពីវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចបន្ទប់ជួលអត់លេខ ផ្លូវលេខ៨៦ ក្រុម២៧០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីស្រ្តីជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែមីនា គាត់ និងប្ដីមានទំនាស់ពាក្យសម្ដីគ្នា ដោយសាររឿងមិនចង់ឱ្យជនរងគ្រោះទៅឆេងម៉េងនៅឯស្រុកកំណើត ព្រោះខ្លាចក្រែងឆ្លងជំងឺ COVID-19 ក្រោយពីឈ្លោះគ្នាស្ត្រីជាប្រពន្ធបានទៅសម្រាកនៅផ្ទះម្ដាយមីងឯផ្សារឌុយម៉ិច ដោយមិនទំនាក់ទំនងសួរនាំអ្វីទាំងអស់ ព្រោះជាទម្លាប់បន្ទាប់ពីឈ្លោះគ្នារំលងបាន ០៥ ទៅ ០៦ថ្ងៃ ទើបនិយាយរកគ្នាធម្មតាវិញ។ រហូតនៅព្រឹកថ្ងៃកើតហេតុគាត់ និងកូនបានជិះរថយន្តឈ្នួលចេញពីផ្ទះមីង ដើម្បីទៅឆេងម៉េងនៅឯស្រុកកំណើតជនរងគ្រោះ ពេលកំពុងធ្វើដំណើរតាមផ្លូវបងប្អូនខាងប្ដីខលមកប្រាប់ថា មិនឃើញប្ដីគាត់មកស្រុកទេ ទូរសព្ទទៅគ្មានអ្នកលើក។ ភ្លាមៗនោះគាត់បានខលទៅប្រាប់ម្ចាស់ផ្ទះឱ្យទៅជួយមើលប្ដីផង ទើបដឹងថាប្ដីខ្លួនឯងធ្វើអត្តឃាតចង.កសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះមកធ្វើការត្រួតពិនិត្យលើសាកសពបានឱ្យដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចង.កនឹងក្រមាជាប់ជាមួយមេដំបូលសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9098921