Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អំឡុងពេលកូវីដ ១៩៖ សម្ភារសំខាន់ៗដែលអ្នកត្រូវមាននៅពេលដែលចេញទៅក្រៅផ្ទះ

យោងតាមការចេញផ្សាយរបស់វេបសាយ Phunutoday បានធ្វើការណែនាំពីស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាមដោយមានការខាតបង់ជាច្រើនទៅលើវិបត្តសេដ្ឋកិច្ច និងអ្នកផ្ទុកនៃជំងឺនេះមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលជាហេតុធ្វើឲ្យប្រទេសមួយនេះកំពុងតែមានការប្រឈមនឹងការដាក់ប្រទេសក្នុងគ្រាប្រកាសអាសន្ននាពេលខាងមុខ។ ដោយសារតែមានការកើនឡើងបែបនេះហើយទើបមានអ្នកជំនាញម្នាក់ផ្នែកសុខភាពបានណែនាំប្រជាជនទាំងអស់នៅជុំវិញពិភពលោកត្រូវតែការពារខ្លួនឲ្យបានល្អនៅពេលចេញទៅក្រៅ ផ្ទះដោយមានសម្ភារមួយចំនួនដាក់តាមខ្លួនសម្រាប់ការពារ និងត្រូវលាងសម្អាតជាប្រចាំ។ 

រូបតំណាង

1. សម្ភារដែលចាំបាច់បំផុតសម្រាប់អ្នកនៅពេលដើរចេញទៅខាងក្រៅ ៖ 

– ម៉ាស់កាពារ

រូបតំណាង

អ្វីដែលយើងត្រូវគិតមុនគេគឺម៉ាស់ការពារនេះហើយដែលត្រូវយកតាមខ្លួនជានិច្ច វាគឺជារបាំងការពារមិនឲ្យខ្ទាតទឹកមាត់ចេញទៅប៉ះអ្នកដទៃនៅពេលដែលនិយាយ និងការពារខ្លួនឯងនៃការឆ្លងពីអ្នកដទៃផងដែរ។ អ្វីដែលកាន់តែពិសេសវាក៏ជាជម្រើសមួយក្នុងការការពារ និងទប់ស្តាត់អ្នកពីការឆ្លងនៃជំងឺមួយនេះថែមទៀតផង។  

– ជែលលាងដៃ

រូបតំណាង

ខណៈពេលដែលវីរុសកូវីដ ១៩កំពុងតែរីករាលដាលនៅគ្រប់ទីកន្លែង និងអាចបង្កគ្រោះថ្នាក់ក៏ដូចជាចម្លងវីរុសបានយ៉ាងងាយ អ្នកទាំងអស់គ្នាគួរតែមានជែលលាងដៃ ឬទឹកអាល់កុលដាក់តាមខ្លួនជាប្រចាំដើម្បីប្រើប្រាស់ ពីព្រោះតែផលិតផលទាំងពីរនេះក៏ជាឱសថសម្រាប់ការពារនិងលាងសម្អាតនៅលើដងខ្លួន និងដៃរបស់អ្នកផងដែរ។ 

បណ្ដក់ទឹកស៊ីរ៉ូមប្រៃចូល​ច្រមុះ និង​ខ្ពុរ​ទឹកអំបិល

រូបតំណាង

នៅពេលអ្នកចេញទៅក្រៅអ្នកត្រូវលាងសម្អាតនិង​ខ្ពុរ​មាត់ជាមួយនឹងទឹកអំបិល។ រីឯភ្នែក និងច្រមុះក៏ជាកន្លែងដែលងាយនឹងចម្លងមេរោគ ដូច្នេះយល់ល្អអ្នកគួរតែលាងសម្អាតផ្នែកទាំងនេះឱ្យបានហ្មត់ចត់ជាទីបំផុតដោយបណ្ដក់ទឹកស៊ីរ៉ូមប្រៃមួយតំណក់ចូលទៅក្នុងភ្នែក និងច្រមុះរបស់អ្នក។​វិធីសាស្ត្របែបនេះមិនត្រឹមតែជួយកម្ចាត់មេរោគនៃវីរុសកូវីដ ១៩ នោះទេ ថែមទាំងបំបាត់នូវអាការៈជំងឺផ្តាសសាយ និងហៀរសំបោរទៀតផង។​

– ថ្នាំសម្លាប់មេរោគ

រូបតំណាង

ក្នុងករណីដែលអ្នកចាំបាច់នៅពេលចេញពីផ្ទះទៅគ្រប់ទីកន្លែង អ្នកគួរតែយកថ្នាំបាញ់សម្លាប់មេរោគដូចជាទឹកអាល់កុលដែលមានប្រសិទ្ធិភាពត្រឹមត្រូវក្នុងករណីដែលអ្នកត្រូវការសម្អាតផ្ទៃសម្ភារផ្សេងៗនៅតាមទីសាធារណៈ ឬនៅលើគ្រឿងសង្ហារឹមជាដើម។ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែទូរសព្ទ ឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនក៏ត្រូវសម្អាតដែរ។

– សម្ភារផ្ទាល់ខ្លួន

រូបតំណាង

ប្រសិនបើអ្នកត្រូវចេញទៅខាងក្រៅ ហើយមិនអាចបរិភោគអាហារនៅក្នុងផ្ទះបានទេ អ្នកត្រូវតែមានរបស់របរផ្ទាល់ខ្លួនទុកសម្រាប់បរិភោគដូចជា ស្លាបព្រា សម និងចង្កឹះ។ ដោយសារតែហានិភ័យនៃការរីករាលដាលនៃជំងឺនេះខ្ពស់ពីការឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងងាយ ដូច្នេះហើយយើងគួរតែរៀបចំនូវសម្ភារទាំងនេះសម្រាប់ខ្លួនឯងផងដែរ។ 

ប្រែសម្រួលដោយ៖ Seyha

from: https://tnaot.com/km/m/detail/article/9098704