Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ-១៩ បើកទ្វារឲ្យចិននិងរុស្ស៊ី «ជំនួស»កន្លែងអាមេរិក នៅលើឆាកអន្តរជាតិ

រុស្ស៊ីនិងចិនកំពុងតែបង្កើនឥទ្ធិពល ក្លាយជាមេដឹកនាំពិភពលោក ដោយសារប្រទេសទាំងពីរនេះ បាននិងកំពុងធ្វើសកម្មភាពជាច្រើន ដើម្បីជួយដល់បណ្តាប្រទេសមហាអំណាច និងប្រទេសទាំងអស់ នៅលើពិភពលោក នៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

អាមេរិកជាប្រទេសមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច នយោបាយ និងយោធា ប៉ុន្ដែនៅពេលនេះ ប្រទេសមហាអំណាចមួយនេះ កំពុងតែជាប់ដៃធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃវីរុសកូវីដ-១៩។ បើគិតត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែមេសា (ម៉ោងនៅកម្ពុជា) អាមេរិកមានអ្នកឆ្លងជាង២១៥ ៣៤៤នាក់ ក្នុងនោះស្លាប៥១១២នាក់ និងព្យាបាលជាសះស្បើយ៨៨៧៨នាក់។

 មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានថ្លែងទៅកាន់សារព័ត៌មាន Newsweek ថា វីរុសកូវីដ១៩នេះ បាននិងកំពុងរារាំងអាមេរិក មិនអាចបំពេញតម្រូវការរបស់ពិភពលោកបានឡើយ។ ចំណែកចិន និងរុស្ស៊ីវិញ បានបំពេញចន្លោះប្រហោងដែលអាមេរិក បន្សល់ទុក ដើម្បីធ្វើឲ្យឥទ្ធិពលរបស់ប្រទេសទាំងពីរ កាន់តែកើនឡើង នៅលើឆាកអន្តរជាតិ។

មហាអំណាចទី១នៅលើពិភពលោក គឺអាមេរិក និងសម្ព័ន្ធមិត្ត នៅអឺរ៉ុប បើទោះជាចង់ឬមិនចង់ ក៏ត្រូវតែពឹងពាក់ទៅលើចិន និងរុស្ស៊ី ឲ្យជួយ ក្នុងការទប់ស្កាត់ឆ្លងរាលដាល នៃកូវីដ-១៩នេះដែរ។ ជាមួយគ្នានេះដែរ ចិនក៏បានផ្គត់ផ្គង់បរិក្ខារពេទ្យជាច្រើនដល់អាមេរិក និងប្រទេស នៅក្នុងតំបន់អឺរ៉ុប។

ក្រុមអ្នកឯកទេសបានលើកឡើងថា ស្ថានភាព នៃការឆ្លងរាលដាលកូវីដ-១៩ អាចនឹងអូសបន្លាយពេញមួយឆ្នាំ២០២០នេះ នឹងជួយដល់ចិនរុស្ស៊ី បង្កើនឥទ្ធិពលកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។ អាចនិយាយបានថា ប្រទេសទាំងអស់កំពុងតែជំពាកគុណចិន រុស្ស៊ីក្នុងសង្គ្រាមស្លាប់រស់ ប្រឆាំងកូវីដ-១៩។

កូវីដ-១៩បានធ្វើឲ្យទម្រងសេដ្ឋកិច្ច នៅលើពិភពលោកប្រែប្រួលយ៉ាងខ្លាំង។ រីឯអង្គការសហប្រជាជាតិក៏បានព្រមានថា កូវីដ-១៩អាចនឹងបង្កឲ្យមានអសន្តិសុខ អំពើហិង្សាកើតឡើង ជាថ្មី។

ក្នុងពេលកូវីដ-១៩កំពុងរាតត្បាតជាសកល មហាអំណាចទី១(អាមេរិក) បែរជាមិនអាចធ្វើអ្វីបាន បើទោះជាមហាអំណាចមួយនេះមានវិស័យសុខាភិបាល វេជ្ជសាស្ត្រ រីកចម្រើនយ៉ាងណាក្តី។ ឃ្លាំងស្តុកសម្ភារសុខាភិបាលអាមេរិក មិនមានសល់អ្វីឡើយ ហើយត្រូវបង្ខំចិត្តដណ្តើមទំនិញពីសម្ពន្ធមិត្តបារាំង។ បរិក្ខារពេទ្យ និងម៉ាស់រៀបចំរួចរាល់ នៅលើយន្តហោះ ក៏ត្រូវអាមេរិកដណ្តើមទិញយកផងដែរ ដោយអាមេរិកហ៊ានឲ្យតម្លៃទ្វេដង។

ជាមួយគ្នានេះដែរ រុស្ស៊ីវិញក៏ដូចគ្នានឹងចិន បើទោះជារុស្ស៊ីកំពុងរងការដាក់ទណ្ឌកម្មពីអាមេរិក យ៉ាងណាក្ដី តែរុស្ស៊ីនៅតែបញ្ជូនយន្តហោះយោធាដឹកសម្ភារពេទ្យទៅជួយដល់អាមេរិកដែរ។

ទោះជា​យ៉ាងនេះក្ដី ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា សកម្មភាពរបស់រុស្ស៊ី និង ចិន មិនជាប់ពាក់ព័ន្ធនឹងនយោបាយ ឬក៏ប្រជែងអំណាចពីអាមេរិកនោះឡើយ។ ប៉ុន្ដែនេះ​ជាសកម្មភាព​មនុស្សធម៌​ជួយដល់​មនុស្សជាតិ នៅលើភពផែនដី មិនថាជាមិត្តឬសត្រូវនោះឡើយ។ សត្រូវរួមរបស់មនុស្សជាតិ គឺកូវីដ-១៩ ហើយពិភពលោក​ត្រូវតែយកជ័យជម្នះ​លើវីរុសដ៏កំណាចនេះឲ្យបានឆាប់បំផុត។

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើនបានសាកសួរជាសំណួរថា ប្រសិនបើចិនមិនជួយ តើមានប្រទេសណាមួយមានលទ្ធភាព ឬសមត្ថភាព ក្នុងការផលិតសម្ភារបរិក្ខារបានច្រើន នាំទៅចែកចាយដល់បណ្ដា​ប្រទេស​នានា នៅជុំវិញពិភពលោក។ បើអាមេរិក និងអឺរ៉ុប ក៏ត្រូវការចិនឲ្យជួយដែរនោះ។ ចំណុចទាំងនោះហើយ ទើបគេមើលឃើញឥទ្ធិពលរបស់ចិន កើនឡើងដោយស្វ័យប្រវត្តិ តាមរយៈការដឹងគុណរបស់បណ្តាប្រទេស​នានា ចំពេលមានទុក្ខលំបាក ហយត្រូវចិនចូលទៅជួយបែបនេះ៕

from: https://tnaot.com/km/m/detail/article/9098338