បើគិតត្រឹមវេលាម៉ោង៤រសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) បណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើង ជាង១ម៉ឺននាក់ ក្នុងនោះស្លាប់បន្ដកើនឡើង ៣១៩នាក់ និងជាសះស្បើយជាង១៦០០នាក់។
បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាននេះ ម៉ាឡេស៊ី ជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ ដោយកើនឡើងដល់២៩០៨នាក់ ក្នុងនោះស្លាប់៤៥នាក់ និងជាសះស្បើយ៦៤៥នាក់។ ហ្វីលីពីន មានអ្នកឆ្លង ២៣១១នាក់ ក្នុងនោះស្លាប់៩៦នាក់ និងជាសះស្បើយ៥០នាក់។
ប្រទេសថៃ មានអ្នកឆ្លងកើនឡើង១៨៧៥នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង១៥នាក់ និងជាសះស្បើយ៥០៥នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើង ១៦៧៧នាក់ ក្នុងនោះស្លាប់១៥៧នាក់ និងជាសះស្បើយ ចំនួន១០៣នាក់។ សិង្ហបុរី មានអ្នកឆ្លងកើនឡើង១០០០នាក់ ក្នុងនោះស្លាប់៤នាក់ និងជាសះស្បើយ២៤៥នាក់។
ជាមួយគ្នានេះដែរ ប្រទេសវៀតណាម មានអ្នកឆ្លងកើនឡើង២២២នាក់ ក្នុងនោះជាសះស្បើយ៦៤នាក់។ ប៊្រុយណេមានអ្នកឆ្លង១១៣១នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ៥២នាក់។ កម្ពុជា មានអ្នកឆ្លង១១០នាក់ និងជាសះស្បើយ៣៤នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង១៦នាក់ ក្នុងនោះស្លាប់ម្នាក់។ ឡាវមានអ្នកឆ្លង១០នាក់។
នៅក្នុងតំបន់អាស៊ាននេះ ប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេ គឺ ឥណ្ឌូនេស៊ី ដោយមានអ្នកស្លាប់ បន្ដកើនឡើងចំនួន១៥៧នាក់៕ ប្រែសម្រួលដោយ Nuon