Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅមុននេះបន្តិច Noey Chotika សម្រាលកូនស្រីទី២ហើយ មុខមាត់គួរឲ្យក្នាញ់ណាស់

តារាសម្ដែង Noey Chotika បានសម្រាលបានកូនស្រីដែលជាកូនទីពីរដ៏គួរឲ្យស្រលាញ់ បន្ទាប់ពីនាងនិងស្វាមី ទន្ទឹងរង់ចាំអស់រយៈពេល ៩ ខែកន្លងមកនេះ។

នៅមុននេះបន្តិច Noey Chotika បានបង្ហោះរូបសម្រាលកូនទីពីរ ដោយទទួលបានជោគជ័យនៅលើគណនីអ៊ីនស្តាក្រាមផ្លូវការ ​ទាំងម្តាយនិងកូនគឺមានសុខភាពល្អណាស់ ក្រោមការយកទុកដាក់ពីស្វាមីនិងពីសំណាក់ក្រុមគ្រូពេទ្យ ប្រកបដោយសុវត្ថិភាព។ កូនស្រីទី២នាង មានឈ្មោះថា «Lolin Maneechai»។

ទិដ្ឋភាពដ៏ស្រស់បំព្រងនៅមន្ទីរពេទ្យ មុខមាត់ដ៏គួរឲ្យក្នាញ់របស់កូនស្រីនាងនិងស្នាមញញឹមរបស់ម្ដាយ ដែលមានស្វាមីជាទីស្រលាញ់នៅក្បែរជានិច្ច៕ អត្ថបទដោយ៖ ឧស្សាហ៍

from: https://tnaot.com/km/m/detail/article/9098155