Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្ថានភាព​កូវីដ ១៩ នៅ​កម្ពុជា នៅ​មិន​ទាន់​ធ្វើ​ឲ្យ​កម្មករ-កម្មការិនី​ព្រួយ​បារម្ភ​ខ្លាំង​

ភ្នំពេញ៖ ស្រប​ពេល​​វិស័យ​វាយនភណ្ឌ​កម្ពុជា ត្រូវ​ចាត់​ទុក​ជា​ក្បាល​ម៉ាស៊ីន​សំខាន់​មូយ​ក្នុង​ការ​ជំរុញ​កំណើន​សេចកិច្ច​ឲ្យ​ខ្លាំង​ក្លា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ វិស័យ​នេះ​ក៏​ត្រូវ​ចាត់​ទុក​ឆ្នាំង​បាយ​ដ៏​ធំ​មួយ ដែល​អាច​ចិញ្ចឹម​កម្មករ-កម្មការិនី រួម​នឹង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​រាប់​លាន​នាក់ ទទួល​បាន​ជីវិត​សមរម្យ​មួយ​ សម្រាប់​ជីវិតរស់នៅ​ប្រចាំ​ថ្ងៃ។

ទន្ទឹម​នឹង​ភាព​សំខាន់​របស់​វិស័យ​វាយនភណ្ឌ​កម្ពុជា​នេះឯង នាំ​ឲ្យរដ្ឋាភិបាល​កម្ពុជា កាន់​តែ​ព្រួយ​បារម្ភ​ខ្លាំង ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​សារ​ស្ថានភាព​វីរុស​កូវីដ ១៩ លើ​ពិភពលោក មក​លើ​​វិស័យ​វាយ​នភណ្ឌ​កម្ពុជា នាំ​ឲ្យ​រដ្ឋាភិបាល បាន​ដាក់​ចេញ​វិធានការ​ការពារ​ជា​ច្រើន ត្រៀម​ដោះ​ស្រាយ​នៅពេល​ណា​មួយ​ ដែល​កម្ពុជា​រង​ផល​ប៉ះពាល់​ដូច​បណ្តា​ប្រជាជាតិ​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក។

យ៉ាងណា បើ​ក្រឡេក​មើលស្ថានភាព​រោង​ចក្រ​កាត់​ដេរ​ជាច្រើននៅក្រុង​ភ្នំពេញ ហាក់​មិន​ទាន់​ចោទ​ជា​បញ្ហា​ធំដុំ​នៅ​ឡើយ​ដែរ ខណៈ​បង​ប្អូន​កម្មករ កម្មការិនីមួយ​ចំនួន ក៏​មិន​សូវ​ជា​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ស្ថានការណ៍​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន។

ឆ្លើយ​តប​ជួប​ជាមួយភ្នាក់ងារ​ព័ត៌មាន​ TNAOT APP អំឡុង​ពេល​សម្រាក​ពីការងារ កម្មករ-កម្មការិនី មួយ​ចំនួន​របស់​រោងចក្រ New Archid នៅ​ម្តុំ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល ហាក់​មិន​សូវ​ជា​ព្រួយ​បារម្ភ​ខ្លាំង​ពី​ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​ពេល​នេះ​នៅ​ឡើយ។

រក្សា ដែល​ជា​កម្មការិនី ក្នុង​រោងចក្រ New Archid ប្រាប់​ឲ្យ​ដឹង​ថា ស្ថានភាព​ក្នុង​រោងចក្រ​របស់​គាត់ មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះទេ ប៉ុន្តែ​គ្រាន់​តែ​រោង​ចក្រ តម្រូវ​ឲ្យ​ទាំង​អស់​គ្នា​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

ដូច​គ្នា​នេះ​ដែរ ស្រីណុច មាន​តូនាទី​ជា​អ្នក​ត្រួត​ពិនិត្យ​ទំនិញក្នុង​រោងចក្រ New Archid ដែល​នោះ លើក​ឡើង​ដូច​គ្នា​ដែរ​ថា គ្រប់​យ៉ាង​ពេល​នេះ​ក្នុង​រោងចក្រ មិន​មាន​អ្វី​ៗ​ប្រែ​ប្រួល​នៅឡើយ​ទេ គ្រប់​យ៉ាង​គឺ​ដូចធម្មតា។

ឆ្លើយ​តប​នឹង​សំណួរ ខ្លាច​ជំងឺ​កូវីដ ១៩ ដែរ​អត់? ស្រី​ណុច ដែល​មាន​សប្បុរ​ស្រអែម​បែប​ខ្មែរ លើក​ឡើង​ម៉ាត់ៗថា មិន​មាន​ខ្លាច​រអា​នោះ​ទេ ដោយ​ថា ជំងឺ​នេះ មិន​មែន​គំរាម​កំហែង​លើខ្លួន​គាត់​ឯណា ទាំង​អស់​គ្នា​សុទ្ធ​តែ​​ប្រឈម។

ដោយឡែក​សម្រាប់​បង​ប្រុស​ឈ្មោះ​និត វ័យប្រមាណ​ ៣០​ឆ្នាំប្លាយ លើក​ឡើង​ពី​ក្តី​បារម្ភ​ខ្លះៗ ជាមួយ​វីរុស​កូវីដ ១៩ បើ​ទោះ​ជា​ស្ថានភាព​រោងចក្រ​បងប្រុស នៅ​ធម្មតា​នៅ​ឡើយ​ក្តី។ គាត់​ថា អ្វី​ដែល​បារម្ភ​ខ្លាំង គឺ​ការ​ឆ្លង​វីរុស​កូវិដ ១៩ តែ​ម្តង ព្រោះ​ជំងឺ​នេះ​មើល​មិន​ឃើញ ណា​មួយ​ឆ្លង​សាហាវ​ទៀត។បង​ប្រុស​បញ្ញា កម្មករ​រោងចក្រ New Archid ដែរនោះ បញ្ជាក់ថា សម្រាប់​ពេល​នេះ នៅ​មិន​ទាន់​ប្រាកដ​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​រោង​ចក្របង​នៅ​ឡើយទេ ប៉ុន្តែ​សំខាន់​ពេល​នេះរោងចក្រ​ដំណើរ​ការ​ធម្មតា ហើយ​បើ​មាន​ការ​សម្រេច​ណា​មួយ គឺ​ជា​ការងារ​របស់​ថ្នាក់​ដឹក​នាំ​រោងចក្រ​ប៉ុណ្ណោះ។

បញ្ញា ក៏​បាន​សំណូម​ពរ​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សម្រាប់​កម្មករ-កម្មការិនី នៅ​ពេល​ណា​មួយ​ស្ថានភាព​កាន់​តែ​អាក្រក់​ជាងនេះ។

គួរ​បញ្ជាក់​ថា ទោះ​ជា​ស្ថានការណ៍​កូវីដ ១៩ នៅ​កម្ពុជា មិន​ទាន់​ជា​ធ្ងន់ធ្ងរ​ដូច​បណ្តា​ប្រទេស​ជុំ​វិញ​ក្តី ប៉ុន្តែ​វិធានការ​ចាំ​បាច់​ជាច្រើន ត្រូវ​រដ្ឋាភិបាល​ដាក់​ចេញ​ជា​បន្ត​បន្ទាប់ ខណៈ​ច្បាប់​ពិសេស​មួយ​ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ក៏​កំពុង​ស្ថិត​ក្រោម​ការ​ពិភាក្សា​ដូច​គ្នា ដើម្បី​ត្រៀម​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​វីរុស​កូវីដ ១៩៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9098095