Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាហ្វហ្គានីស្ថានដោះលែង​អ្នកទោស​​១០០នាក់​ តាមកិច្ចព្រមព្រៀងសន្តិភាព

ប្រភពព័ត៌មានរ៉យទ័រ បានផ្សាយ​ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ បានដោះលែង​អ្នកទោស​តាលីបង់​ចំនួន​១០០នាក់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ។ មន្ត្រីសន្តិសុខ​ជាន់ខ្ពស់មួយរូប​បានអះអាងដូច្នេះ​ជាមួយប្រភពព័ត៌មាន ហើយថា ការដោះលែងនេះ គឺជាការដោះដូរអ្នកទោសគ្នា ខណៈក្រុមតាលីបង់​នឹងដោះលែង​កងកម្លាំងសន្តិសុខ​អាហ្វហ្គានីស្ថាន​២០នាក់វិញផងដែរ ។ 

ការដោះដូរអ្នកទោស​គ្នានេះ​ ជាផ្នែក​មួយ​ស្តីពីវិធានការ​កសាងទំនុកចិត្ត​គ្នា ដើម្បីសម្រុះសម្រួល​ឲ្យបានជោគជ័យ​កិច្ចព្រមព្រៀងសន្តិភាព​ដែលបានចុះហត្ថលេខា​រវាង​សហរដ្ឋអាមេរិក និងក្រុម​តាលីបង់​ឈានដល់បញ្ចប់សង្គ្រាម​អូសបន្លាយពេលជិត​២ទសវត្សរ៍​​នៅអាហ្វហ្គានីស្ថាននោះ ។ 

ការដោះលែង​អ្នកទោសសកម្មប្រយុទ្ធតាលីបង់​១០០នាក់នេះ គឺជាជំហានដំបូង​​ឆ្ពោះទៅរកការដោះដូរអ្នកទោស​សរុប​៦០០០​នាក់​​ជាបន្តបន្ទាប់​​របស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និង​ក្រុម​ឧទ្ទាម ។ 

ការដោះលែង​អ្នកទោស​ដំណាក់កាលដំបូង​១០០នាក់នេះ ខាងក្រុមឧទ្ទាមតាលីបង់​ នៅមិនទាន់​ចេញអត្ថាធិប្បាយបែបណានៅឡើយទេ ។ 

អាមេរិក និង​មេ​ដឹកនាំនយោបាយ​ក្រុមតាលីបង់ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ទីក្រុង​ដូហា ប្រទេស​កាតា ។ កិច្ចព្រមព្រៀងនោះ ​ប្រសិន​បើ​ពួក​តាលីបង់​គោរព​កិច្ចសន្យាបាន សហរដ្ឋ​អាមេរិក​នឹង​​ដក​កងទ័ព​ទាំង​ស្រុង​ចេញ​ពី​ប្រទេសអាហ្វហ្កានីស្ថាន ក្នុង​រយៈ​ពេល​១៤​ខែ ។ 

ក្នុង​រវាង​១៣៥​ថ្ងៃ​ គិត​ពី​ថ្ងៃ​ចុះ​ហត្ថលេខា អាមេរិក​នឹងចាប់​ផ្តើម​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន ពី​១៣០០០​នាក់ ឱ្យ​មក​នៅ​ត្រឹម​ ៨៦០០​នាក់។ កងទ័ព​ពាក់កណ្តាលទៀត​ នឹង​ត្រូវ​អាមេរិក​ព្រមទាំង​សម្ព័ន្ធ​មិត្ត ដក​ចេញ​ឱ្យ​អស់​ នៅ​រវាង​១៤​ខែទៀត ។ ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នាដោះដូរ​អ្នក​ទោស ​ដែល​មាន​ចំនួន​រាប់​​ពាន់​នាក់​ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9098076