Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ មិនពាក់ព័ន្ធនិងការរៀបចំច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នទេ

ភ្នំពេញ៖ លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា ការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះ ព្រះមហាក្សត្រ នៃកម្ពុជា និងសម្ដេចម៉ែ គឺធ្វើឡើងតាមកាលវិភាគរបស់គ្រូពេទ្យនៅប្រទេសចិន មិនមានអ្វីពាក់ព័ន្ធនឹងការធ្វើច្បាប់ ស្ដីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ននោះទេ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ។

លោក ផៃ ស៉ីផាន បានស្នើរសូមអ្នកវិភាគ និងក្រុមអមិត្តទាំងឡាយ កុំបន្ទោស កុំដាក់ទោសព្រះមហាក្សត្រ ព្រោះការទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គនៅពេលនេះ គឺធ្វើតាមកាលវិភាគដែលបានគ្រោងទុក។

ការលើកឡើងរបស់លោក ផៃ ស៉ីផាន បន្ទាប់ពីមានបុគ្គលមួយចំនួនតូច ចេញមកបកស្រាយផ្ទុយពីការពិតថា ការយាងទៅពិនិត្យព្រះរាជសុខភាព របស់ព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែ គឺមិនចង់ពាក់ព័ន្ធនឹងការធ្វើច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងនោះដែរ ក៏មានជនអគតិមួយចំនួន បង្ហោះតាមបណ្តាញសង្គមថា ព្រះមហាក្សត្រយាងចេញទៅប្រទេសចិន គឺដើម្បីគេចពីកូវីដ១៩ ទៅរកកន្លែងសុខតែឯង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទោះបីអវត្តមានព្រះមហាក្សត្រ ក៏ពិតមែន ប៉ុន្ដែប្រសិនបើច្បាប់នេះចូលជាធរមាន គឺប្រមុខរដ្ឋស្ដីទីជាអ្នកចេញព្រះរាជក្រឹត្យ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ពោលដំណើរការនឹងរលូនទៅធម្មតាមិនមានការរាំងស្ទះអ្វីនោះទេ។ យ៉ាងនេះក្តី លោក ស៊ីផាន អះអាងថា កម្ពុជាមិនទាន់អាចសន្និដ្ឋានបានឡើយថា អាចគេចផុត ឬគេចមិនផុតពីការដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ នេះគឺអាស្រ័យទៅតាមសភាពជាក់ស្តែងនៃប្រទេសកម្ពុជា៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9098038