ប្រធានាធិបតីល្បីខាងប្រើអំណាចផ្តាច់ការ បញ្ជាឲ្យប៉ូលិសបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀន ដោយមិនមានទោស តែពេលនេះប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមានថា អ្នកបំពានច្បាប់សម្រាប់ប្រឆាំងកូវីដ-១៩ អាចនឹងរងការបាញ់ប្រហារ បើមានចេតនាបំពានច្បាប់ បង្កឲ្យផលលំបាកដល់សមត្ថកិច្ច និងការទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩។ ការបំពានច្បាប់មិនខុសអ្វីការការសម្លាប់មនុស្ស ដោយប្រយោលនោះឡើយ។
នៅក្នុងសុន្ទរកថា តាមកញ្ជក់ទូរទស្សន៍ លោក ឌូទើរតេ បានបញ្ជាក់ថា ពលរដ្ឋទាំងអស់ត្រូវតែសហការគោរពច្បាប់គ្រាមានអាសន្ន ហើយនៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ឆ្លងរាលដាល នៃកូវីដ-១៩។ បច្ចុប្បន្នហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ បានកើនឡើងដល់ជាង២៣០០នាក់ និងស្លាប់៩៦នាក់។ ប៉ុន្មានថ្ងៃកន្លងមក ហ្វីលីពីនមានអ្នកឆ្លងរាប់រយនាក់ ក្នុងមួយថ្ងៃ។ ដោយសារមានអ្នកឆ្លងកាន់តែច្រើនឡើងបែបនេះ ទើបរដ្ឋាភិបាលហ្វីលីពីនចាត់វិធានការតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសដ៏កាចសាហាវមួយនេះ។
លោកឌូទើរតេ បញ្ជាក់ថា «ពលរដ្ឋទាំងអស់ត្រូវតែស្តាប់គោរពទៅតាមច្បាប់ ។ ខ្ញុំបានស្នើដល់ប៉ូលិស និងទាហាន បើមានពលរដ្ឋណាមិនសហការ ហើយបង្កអសន្តិសុខ មិនខុសពីការគំរាមកំហែងសម្លាប់មនុស្សនោះឡើយ។ ដូច្នេះប៉ូលិស និងទាហាន អាចបាញ់សម្លាប់ចោលតែម្តងទៅ កុំទុកឲ្យបំផ្លាញអ្នកដទៃបន្ដទៀត »៕ ប្រែសម្រួលដោយ៖ MEO