Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

GOT7 ត្រៀមបទចម្រៀងថ្មីសម្រាប់ការវិលត្រលប់មកវិញ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ មានអ្នកតំណាងសិល្បៈរបស់កូរ៉េម្នាក់បានរាយការណ៍ឲ្យដឹងថា ក្រុម GOT7 កំពុងតែសម្រិតសម្រាំងបទចម្រៀងជាពិសេសសម្រាប់ការវិលត្រឡប់របស់ពួកគេ។

នៅក្នុងនោះដែរអាល់ប៊ុមចម្រៀងទាំងនោះ ត្រូវបានគេរំពឹងថានឹងចេញនៅចុងខែមេសា ឬដើមខែឧសភាខាងមុខនេះហើយ។ ពាក់ព័ន្ធការវិលត្រឡប់មកវិញនេះ ក្រុម GOT7 នឹងធ្វើឲ្យមានភាពកក្រើក បន្ទាប់ពីបានបាត់មុខអស់រយៈពេលជាងប្រាំខែចាប់តាំងពី ការចេញអាល់ប៊ុមខ្នាតតូចរបស់ខ្លួនដែលមានចំណងជើងថា “Call My Name” កាលពីខែវិច្ឆិកាឆ្នាំ ២០១៩។

បន្ថែមពីនេះទៀត ក្រៅពីសកម្មភាពរួមគ្នាជាក្រុម សមាជិករបស់ GOT7 ម្នាក់ៗក៏មានភារកិច្ចរៀងៗខ្លួនជាមួយនឹងការប្រគំតន្រ្តីជាលក្ខណៈទោល ការសម្តែងខ្សែភាពយន្ត ការថតរូបឲ្យទស្សនាវដ្តី និងការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនទៀតផង។

ជាក់ស្តែងដូចជា ថ្មីៗនេះ Jackson បានចេញបទចម្រៀងទោលរបស់ខ្លួនមានចំណងជើងថា “100 Ways” ហើយ Jinyoung កំពុងថតខ្សែភាពយន្ដដែលមានចំណងជើងថា “ When My Love Blooms” និងរឿង “ Yacha” ។

យ៉ាងណាក៏ដោយ សូមរង់ចាំតាមដានព័ត៌មានថ្មីៗជាបន្តស្តីពីការត្រលប់មកវិញរបស់ GOT7 ទាំងអស់គ្នា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Soompi

from: https://tnaot.com/km/m/detail/article/9097940