Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បឹងកេត ជាក្លឹបដំបូងនៅកម្ពុជា ទាំងមន្ត្រី និងកីឡាករ ព្រមកាត់ប្រាក់ខែអំឡុងផ្ទុះកូវីដ១៩

ភ្នំពេញ៖ ទាំងកីឡាករ និងមន្ត្រីនៃក្លិបបាល់ទាត់បឹងកេត បានមូលមតិគ្នាព្រមកាត់ប្រាក់ខែចំនួន ៥០ភាគរយ អំឡុងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

ការព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សារគ្នារួចមក គ្រប់ៗគ្នានៅក្នុងក្លឹបបឹងកេត រួមមានថ្នាក់ដឹកនាំគ្រប់ផ្នែក ក្រុមគ្រូបង្វឹក កីឡាករ បុគ្គលិក និងជាផ្នែកទ្រទ្រង់សេដ្ឋកិច្ចក្នុងដំណាក់កាលដែលជំងឺដ៏គំរាមកំហែងខាងលើកំពុងតែរីករាលដាលស្ទើរពាសពេញពិភពលោក។ 

គួរជម្រាបថា ក្របខណ្ឌ Metfone Cambodian League (លីគកំពូលកម្ពុជា) ត្រូវបានផ្អាកសកម្មភាពតាំងពីចប់សប្ដាហ៍ទី៥ ម្លេះ ខណៈពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ក្រុមចុងក្រោយក៏ត្រូវលើកពេលដូចគ្នា៕

សូមជម្រាបថា គិតមកត្រឹមសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា បឹងកេត បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៥ មាន ៨ពិន្ទុ ដោយឈ្នះ ២ និងស្មើរ ២ប្រកួត នៅសល់ ១ប្រកួតទៀតក្នុងដៃ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9097909