Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិភពលោក ឆ្លងនិងស្លាប់ដោយកូវីដ១៩ ជិត១លាននាក់ មានទាំងទារកអាយុ៦សប្ដាហ៍ម្នាក់

បើគិតត្រឹមវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) វីរុស​រលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា ហៅកាត់ «កូវីដ១៩» បាន​និងកំពុងរាតត្បាតពាសពេញពិភពលោក ដោយមានអ្នកឆ្លងកើនឡើង ជិត១លាននាក់ ហើយអ្នកជំងឺទាំងនោះ មានអ្នកស្លាប់កើនឡើង ជាង៤៧ពាន់នាក់ ដោយមានទាំងទារកនៅអាមេរិកម្នាក់ ទើបនឹងមានអាយុ៦សប្ដាហ៍ ក៏ក្លាយជាជនរងគ្រោះផងដែរ។

រហូតមកដល់ពេលនេះ​ ប្រទេស និងដែនដីចំនួន២០៣ កំពុងរងការរាតត្បាតពីវីរុសកូវីដ១៩ ហើយប្រទេសនានា ប្រហែលជាពាក់កណ្ដាល នៃភពផែនដី ត្រូវបានបិទ ដោយសាររដ្ឋាភិបាលចេញវិធានការ ធ្វើសង្រ្គាម ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ។

មន្រ្ដីជំនាញបានព្រមានថា វិធានការដ៏តឹងរឹងនេះ មានសារសំខាន់ជាការចាំបាច់ សម្រាប់ការថែរក្សាសុខភាព។ ប៉ុន្ដែបម្រាមដ៏តឹងរឹងទាំងអស់នេះ ក៏បណ្ដាលឲ្យមានកង្វះខាតស្បៀងអាហារ នៅលើពិភពលោកផងដែរ។ រីឯខ្សែចង្វាក់ផ្គត់ផ្គង់ មានការកើនឡើង នៃហានិភ័យ ក្នុងការទិញ និងការគ្រប់គ្រងការនាំចេញថែមទៀតផង។

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសដ៏កាចសាហាវ នាអំឡុងឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ ​នៅលើពិភពលោក បានកើតឡើងជាង៤៧ពាន់នាក់ ក្នុងនោះ​មានទារក​នៅអាមេរិកម្នាក់ ទើបនឹងមានអាយុ៦សប្ដាហ៍ ក៏ក្លាយជាជនរងគ្រោះដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា បញ្ហានៅតែអាក្រក់សម្រាប់អាមេរិក និងពិភពលោក។ យើងនឹងមានពេលពីរទៅបីសប្តាហ៍ ដោយចាប់ផ្តើមច្រើនពីឥឡូវនេះ ប៉ុន្តែ ពីរទៅបីថ្ងៃ​នេះ ពិតជាមានហេតុការណ៍គួរឱ្យរន្ធត់ខ្លាំងណាស់។

បើគិតត្រឹមថ្ងៃទី២ ខែមេសា នៅលើទឹកដីអាមេរិក មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់២១៥ ៣៤៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់៥១១២នាក់ ដោយមានទាំងទារកម្នាក់ អាយុ៦សប្ដាហ៍ និង​មានអ្នកជាសះស្បើយ ចំនួន៨៨៧៨នាក់៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9097881