Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Dybala និយាយពីមូលហេតុដែលប្រជាជនអាហ្សង់ទីន ស្អប់ Ronaldo ខ្លាំង

ខែ្សប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Paulo Dybala បានប្រាប់ដល់ Critiano Ronaldo អំពីមូលហេតុដែលប្រជាជនក្នុងប្រទេសអាហ្សង់ទីន មិនចូលចិត្ដទៅលើរូបគេ។

Ronaldo និង Messi បានធើ្វការប្រជែងគ្នាអស់រយ: ពេលជាង ១ទសវត្សរ៍ហើយ ដោយពួកគេទាំងពីរបានឈ្នះនូវពានរង្វាន់ជាច្រើន ទាំងនៅក្នុងក្លឹប និងពានផ្ទាល់ខ្លួនផងដែរ។

យ៉ាងណាមិញ Dybala ដែលជាមិត្ដរួមជាតិរបស់ Messi បាននិយាយប្រាប់មូលហេតុដែលប្រជាជនក្នុងប្រទេសរបស់គេ មិនចូលចិត្ដទៅលើប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ យ៉ាងដូច្នេះថា៖

«ខ្ញុំបានប្រាប់គេ (Ronaldo) នៅអាហ្សង់ទីន ពួកគេស្អប់អ្នក ដោយសារតែអត្ដចរិក កាយវិការ និងការនិយាយស្ដីរបស់អ្នក» Dybala និយាយក្នុងកិច្ចសម្ភាសមួយតាមអនឡាញរវាងគេនិងសហព័ន្ធបាល់ទាត់អាហ្សង់ទីន។

«ជាការពិតគឺអ្នក (Ronaldo) បានធើ្វឲ្យភ្ញាក់ផ្អើល តាមពិតគឺអ្នកមិនមែនចឹងនោះទេ» Dybala បន្ថែម៕

ប្រភព៖ Evening Standard

from: https://tnaot.com/km/m/detail/article/9097862