Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Andrew Jack បានទទួលមរណភាពនៅប្រទេសអង់គ្លេសដោយសារជំងឺកូវីដ១៩

តារាសម្តែងរឿង“ Start War” លោក Andrew Jack បានទទួលមរណភាពនៅប្រទេសអង់គ្លេសដោយសារជំងឺកូវីដ១៩ នៅ អាយុ ៧៦ ឆ្នាំ។ នេះ​បើ​តាម​ភ្នាក់ងារ Jill McCullough បាន​ប្រាប់។

ភ្នាក់ងារ Jill McCullough បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាតារាសម្តែងដ៏ល្បីឈ្មោះ​ខាង​លើ​បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយ នៅ​Surrey កាលពីថ្ងៃអង្គារ៍ ទី ៣១ ខែមីនា ឆ្នាំ ២០២០។

McCullough បាននិយាយថា៖ «មុនស្លាប់ Andrew រស់នៅលើទូកចំណាស់ជាងគេមួយនៅ Thames ដើម្បី​ធ្វើ​ការ​ងារ​ដែល​គាត់​ចង់​ធ្វើ។»

ភរិយារបស់គាត់បាន​ប្រាប់ថា លោកត្រូវបានរស់នៅ​ដាច់ដោយឡែកនៅក្នុងប្រទេសអូស្ត្រាលីដែល​ជា​ហេតុ​ធ្វើលោក​ស្រី​មិន​អាច​ជួប​មុខ និង​និយាយ​ពាក្យ​លា​ជា​លើក​ចុង​ក្រោយ​បាន។

មរណភាព​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ដែល​បាត់បង់​វីរៈសិល្បករ​រូប​នេះ៕

from: https://tnaot.com/km/m/detail/article/9097794