ភ្នំពេញ៖ មន្ត្រីនៃក្រសួងបរិស្ថាន មួយចំនួនបានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួន ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មក មានមន្ត្រីមួយចំនួនក៏បានកាត់ប្រាក់ខែរបស់ខ្លួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះផងដែរ។
ជាមួយគ្នានេះដែរ មន្ត្រីចំនួន ៣១រូបនៃក្រសួងបរិស្ថាន ក៏បានសម្រេចកាត់ប្រាក់ខែផ្ទាល់ខ្លួនចាប់ពី ១ខែ ដល់ ៦ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា ៕ ដោយ៖ តារា