Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកចាត់ក្រុមជំរើសជាតិកម្ពុជាផ្ញើសារលើកទឹកចិត្តក្រុមការងារសុខាភិបាលទូទាំងពិភពលោកដែលកំពុងប្រយុទ្ធនឹង កូវីដ១៩

បាល់ទាត់៖ វិបត្តិជំងឺរាតត្បាត Covid-19 នៅតែបន្តនៅលើពិភពលោក ខណៈប្រទេសខ្លះកាន់តែធ្លាក់ៗជ្រៅទៅៗនូវចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកាចសាហាវមួយនេះ។ ក្រុមការងារវេជ្ជសាស្ត្រសុខាភិបាលនៃប្រទេសនីមួយៗ បានដើរតួយ៉ាងសំខាន់ក្នុងការសង្គ្រោះអាយុជីវិត ប្រជាជនទាំងអស់នៅលើសកលលោកដោយបានឆ្លងជំងឺនេះ។

នៅលើបណ្ដាញសង្គម ស្របពេលដែលកីឡាទាំងអស់សុទ្ធតែត្រូវបានប្រកាសផ្អាក ដើម្បីបង្ការការរីករាលដាលឆ្លងនៃមេរោគ Covid-19 អ្នកកីឡាល្បីៗសុទ្ធតែហ្វឹកហាត់នៅក្នុងផ្ទះ ហើយក៏បានក្រើនរំលឹកពីវិធានការអនាម័យផ្សេងៗ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ ជាមួយគ្នានោះដែរ អ្នកចាត់ការក្រុមជំរើសជាតិកម្ពុជាលោក Keisuke Honda ដែលបច្ចុប្បន្នគឺជាកីឡាកររបស់ក្លិបប្រេស៊ីល Botafogo ក៏បានផ្ញើសារលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទូទាំងសកលលោក ដែលខិតខំប្រឹងប្រែងលះបង់ទាំងអាយុជីវិត ដើម្បីសង្គ្រោះជីវិតមនុស្សក្នុងគ្រាលំបាកនេះ។ សូមបញ្ជាក់ថា លោក Keisuke Honda នៅមិនទាន់បោះបង់អាជីពជាកីឡាករបាល់ទាត់នៅឡើយទេ ថ្វីត្បិតតែលោកគឺជាអ្នកចាត់ក្រុមជំរើសជាតិកម្ពុជាក្តី ខណៈចុងក្រោយបំផុតលោកបានផ្លាស់ទៅលេងនៅទឹកដីប្រេស៊ីលជាមួយ Botafogo ដែលបានទទួលការគាំទ្រខ្លាំងពីអ្នកគាំទ្រប្រេស៊ីលនៅទីនោះ៕

from: https://tnaot.com/km/m/detail/article/9097623