Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយអះអាងថាចេះធ្វើយ័ន្តការពារជំងឺកូវីដ១៩ អគ្គីនេត្រត្រូវប៉ូលីសចាប់ខ្លួនជាថ្មី

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ សមត្ថកិច្ចខណ្ឌទួលគោក បានចាប់ខ្លួនបុរសម្នា់ឈ្មោះ វ៉ាន់ សុខសីហា រហ័ស្សនាមគ្រូអគ្គិនេត្រ ក្រោយបង្ហោះថា ចេះធ្វើយ័ន្តការពារជំងឺកូវីដ១៩ ។

ទោះបីយ៉ាងណា ពុំអាចសុំការបញ្ជាក់បន្ថែមពីលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បាននៅឡើយទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។ ហើយខណៈពេលនេះសមត្ថកិច្ច កំពុងតែសាកសួជនសង្ស័យខាងលើ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ។

សូមរម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ គ្រូអគ្គិនេត្រ ធ្លាប់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀន ។ ប៉ុន្តែក្រោយជាប់ឃុំបានមួយរយៈ គ្រូអគ្គិនេត្រ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនាពេលថ្មីៗនេះប៉ុណ្ណោះ៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9097470