កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អ្នកម្តាយជាទីស្រលាញ់របស់តារាសម្តែងជើងចាស់កញ្ញា សូដា នីតា បានទទួលមរណភាព ធ្វើឲ្យតារាស្រីរូបនេះកើតទុក្ខជាពន់ពេកយំឡើងហើមភ្នែកទៅហើយ។
ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ គេសង្គេតឃើញថាសិល្បករ ជាច្រើនដួងបង្ហាញទឹកចិត្តល្អប្រពៃ ជួយគ្នាក្នុងគ្រាលំបាក ដោយបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ក្នុងពិធីបុណ្យសពអ្នកម្តាយរបស់កញ្ញា សូដា នីតា ព្រមទាំងលើកទឹកចិត្តយ៉ាងច្រើន ឲ្យនាងតស៊ូ និងរឹងមាំ ដើម្បីឲ្យអ្នកម្តាយជាទីស្រលាញ់បានទៅកាន់សុគតិភព។
ក្រោមវត្តមានមិត្តភក្តិសិល្បករជាច្រើន បានផ្តល់កំលាំងចិត្ត ធ្វើឲ្យកញ្ញា សូដា នីតា មានភាពកក់ក្តៅ និងអរគុណចំពោះការយកចិត្តទុកដាក់មកលើរូបនាង និងក្រុមគ្រួសារ។
គួររម្លឹកថាពិធីដង្ហែរសពអ្នកម្តាយរបស់កញ្ញា សូដា នីតា នៅវេលាម៉ោង 12.30 ថ្ងៃត្រង់ ឆ្ពោះទៅវត្តសំបូរមាស (ហួសស្ពានដែកចំការដូង ខាងធ្វេងដៃ )៕
ដោយ៖ លក្ខិណា