Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក មើលឃើញពីការខាតបង់ ភាគហ៊ុន អូស្រ្តាលី ធ្លាក់ចុះជាង ២ភាគរយ

នៅពេលដែលរដ្ឋាភិបាលនានានៅទូទាំងពិភពលោកកំពុងពង្រឹងវិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដែលក្នុងនោះរួមមាន ការបិទអាជីវកម្ម និងការបិទប្រទេសជាដើម ធ្វើឲ្យអ្នកវិនិយោគមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើសេដ្ឋកិច្ចពិភពលោកជាខ្លាំង ។

សារព័ត៌មាន CNBC បានផ្សាយថា ភាគហ៊ុនធំៗ នៅអាស៊ីប៉ា-ស៊ីហ្វិកត្រូវគេមើលឃើញថា មានការខាតបង់ នៅក្នុងការជួញដូរពេលព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ។

ប្រភពបន្តថា ផ្សារហ៊ុន S&P/ASX របស់អូស្រ្តាលី បានធ្លាក់ចុះ ២,១៥ ភាគរយ ដោយស្ទើរតែគ្រប់វិស័យទាំងអស់ ការជួញដូរមានចំនួនទាបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

នៅប្រទេសជប៉ុន ផ្សារហ៊ុន Nikkei 225 បានធ្លាក់ចុះ ១,៤៥ ភាគរយ ហើយសន្ទស្សន៍ Topix បានធ្លាក់ចុះ ១,០៦ ភាគរយ ។ ផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ០,១១ ភាគរយ ។

នៅប្រទេសចិន ភាគហ៊ុនសំខាន់ៗ ក៏បានជួញដូរទាបជាងមុនដែរ ។ ផ្សារហ៊ុន Shanghai បានធ្លាក់ចុះប្រហែល ០,២ ភាគរយ និងផ្សារហ៊ុន Shenzhen ធ្លាក់ចុះ ០,១២៥ ភាគរយ (0.125 percent) ។

ចំណែកសន្ទស្សន៍ MSCI Asia វិញ បានជួញដូរទាបជាងមុន១,១១ភាគរយ ។

ផ្សារភាគហ៊ុនអាមេរិក បានបង្ហាញនូវនិន្នាការអវិជ្ជមានស្រដៀងគ្នាកាលពីថ្ងៃពុធ (ទី១ ខែមេសា) បន្ទាប់ពីរដ្ឋបាលអាមេរិកបានប្រកាសថា ចំនួននៃការឆ្លងមេរោគ COVID-19 អាចកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខទៀត ។

នៅទូទាំងពិភពលោក ជំងឺ COVID-19នេះ បានឆ្លងដល់មនុស្សជាង ៩៣៥.៨០០ នាក់ ក្នុងនោះបានសម្លាប់មនុស្សជាង ៤៧.២០០ នាក់ ។ នេះបើយោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9097380