បាល់ទាត់៖ ក្លិបបឹងកេតអែហ្វស៊ីបានក្លាយជាក្លិបដំបូងគេនៅកម្ពុជាដែលបានចរចា និងពិភាក្សាគ្នាជាមួយបុគ្គលិក និងកីឡាកររហូតឈានដល់ការសម្រេចកាត់ប្រាក់បៀវត្ស ៥០ % ដើម្បីរួមចំណែកជួយទ្រទ្រង់ក្លិបក្នុងគ្រាមានវិបត្តិជំងឺ Covid-19 ។
ជុំវិញការឯកភាពកាត់ប្រាក់បៀវត្សនេះ លោក បែ មករា អគ្គលេខាធិការក្លឹបជើងឯក ៣សម័យនេះបានបញ្ជាក់ថា ដោយសារការចំណាយជាច្រើនរបស់ក្លិប គឺជាបន្ទុករបស់ប្រធានក្លិបលោកស្រី ពុធ ធីតា ហេតុនេះហើយទើបមានការស្រុះស្រួលគ្នាក្នុងកាត់ប្រាក់បៀវត្ស ៥០ % ដើម្បីធានានិរន្តរភាពក្លិប និងកាត់បន្ថយការចំណាយរបស់ក្លិបក្នុងគ្រាអាសន្ននេះ។ គួរបញ្ជាក់ថា មកទល់ពេលនេះក្នុងចំណោមក្លិបសមាជិកលីគកំពូលកម្ពុជា ទើបមានក្លិបបឹងកេតមួយប៉ុណ្ណោះ ដែលបានកាត់ប្រាក់បៀវត្សបុគ្គលិក និងកីឡាករ ស្របពេលការហ្វឹកហាត់ និងការប្រកួតត្រូវបានផ្អាកបណ្ដោះអាសន្ន។ តែទន្ទឹមជាមួយគ្នាក៏មានក្លិបមួយចំនួន កំពុងពិចារណាកាត់បន្ថយការចំណាយដែរ ជាក់ស្ដែងដូចជាសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទជាដើម៕