Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ហ៊ុន សែន៖ វិស័យកសិកម្មជាចំណុចខ្លាំងរបស់កម្ពុជា

​ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន បានផ្ដល់​អនុសាសន៍ ​ឲ្យ​ត្រៀម​ទុក​នូវ​វិធានការ​សេដ្ឋកិច្ច ​បើមាន​ផលប៉ះពាល់​ជា​សាកល​ដោយ​ជំងឺ​​កូ​វីដ​១៩ អាច​អូសបន្លាយ​រយៈពេល​យូរ គឺ​ត្រូវ​ពង្រឹង​វ​ស័​យ​កសិកម្ម​ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ជាពិសេស ការត្រៀម​ទំនិញ​ស្បៀង​ចាំបាច់​សម្រាប់​ប្រជាជន​កម្ពុជា ដូចជា អង្ករ និង​អំបិល​​។

នេះបើតាម សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។

​ក្នុងសេចក្តីប្រកាសនោះ រដ្ឋាភិបាល ក៏​សម្រេច​ផ្អាក​ការនាំចេញ​ស្រូវ និង​អង្ក​រស ទៅ​ក្រៅប្រទេស ដោយ​លើកលែង​អង្ករ​ក្រអូប​ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រហូតដល់មានវិធានការជាថ្មី។ ការសម្រេច​ផ្អាក​ការនាំ​ចេញទៅ​ក្រៅប្រទេស​នេះ ដើម្បី​ត្រៀម​ស្បៀង​បម្រុង​ទុក​សម្រាប់​តម្រូវការ​នៅក្នុង​ស្រុក​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​សំដៅ​ធានា​សន្តិសុខ​ស្បៀង និង​ស្ថិរភាព​ថ្លៃ​អង្ករ​នៅ​កម្ពុជា​។  

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យត្រៀមទំនិញយុទ្ធសាស្ត្រផ្នែកសុខាភិបាល ដូចជា ម៉ាស់ ទឹកងាល់កុល និងសម្លៀកបំពាក់ការពារ សម្រាប់ពេទ្យផងដែរ។

​សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជាសះស្បើយសរុប ៣៤នាក់ អ្នកកំពុងសម្រាកព្យាបាល បានថយចុះនៅសល់ត្រឹម ៧៦នាក់ រីឯករណីដែលបានរកឃើញទាំងអស់ រាប់ទាំងជាសះស្បើយ និងកំពុងសម្រាកព្យាបាល នៅទូទាំងប្រទេស មានសរុប ១១០នាក់ (ស្ត្រី៣០នាក់ និងបុរស៨០នាក់) នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9097249