Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rashford បង្ហើបអារម្មណ៍ពិត បើ Man Utd យកបានកីឡាករឆ្នើមម្នាក់នេះ

ខែ្សប្រយុទ្ធ Marcus Rashford បានបង្ហាញអារម្មណ៍រីករាយ និងរំភើបបើសិនជាក្លឹបបិសាចក្រហម Manchester United អាចធើ្វការទិញខែ្សប្រយុទ្ធឆ្នើម Jadon Sancho បាន។

Sancho បានក្លាយជាមុខសញ្ញារបស់ក្លឹបធំៗនៅតាមបណ្ដាលីគអឺរ៉ុប ខណ: Man Utd ត្រូវបានគេរាយការណ៍ថា កំពុងនាំមុខគេក្នុងការយកអតីតយុវជនរបស់ Manchester City នេះ។

កាលពីពេលថ្មីៗនេះ Rashford ដែលសព្វថៃ្ងកំពុងធើ្វយ៉ាងណាឲ្យរបួសរបស់ខ្លួនមានភាពប្រសើរឡើងវិញនោះ បានបញ្ចេញចំណាប់អារម្មណ៍ប្រសិនបើក្លឹបទិញបានមិត្ដរួមសញ្ជាតិអង់គ្លេស យ៉ាងដូច្នេះថា៖

«វានឹងក្លាយជាការល្អបើ Sancho ចូលរួមជាមួយ Man Utd។ Sancho ជាកីឡាករដ៏អស្ចារ្យ។ គាត់ចូលចិត្ដលេងជាមួយកីឡាករជំនាន់ក្រោយ។ វានឹងក្លាយជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ហើយសង្ឃឹមថាថៃ្ងណាមួយពួកយើងនឹងអាចលេងជាមួយគ្នា»៕

ប្រភព៖ Man United Zone

from: https://tnaot.com/km/m/detail/article/9097163