Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្អាកមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ​ ដោយសារកូវីដ-១៩

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី​២៦ ស្តីពីបម្រែបម្រួលអាកាសធាតុ  (COP26)  ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី​៩ដល់ថ្ងៃ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុងទីក្រុង​ Glasgow ​ប្រទេសស្កុតឡែនដ៍ ស្ថិតក្នុង​ចក្រភពអង់គ្លេសត្រូវបានផ្អាក ដោយសារតែកូវីដ-១៩ ។

ប្រធាន COP26 លោក Alok Sharma បានបញ្ជាក់ថា ​ការផ្អាកកិច្ចប្រជុំនេះ គឺ ដើម្បីទុកពេលវេលាឲ្យបណ្តាប្រទេសទាំងអស់ ​ទប់ស្កាត់ការឆ្លងរាលដាល នៃកូវីដ-១៩​ឲ្យមានប្រសិទ្ធភាពបំផុត។ លោកបានបន្តទៀតថា រហូតមកដល់ពេលនេះ ពិភពលោកកំពុងតែប្រឈមនឹងបញ្ហាជាសកល គឺការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ កំពុងរាតត្បាតនៅលើដែនដី និងប្រទេសជាង​២០០ នៅលើភពផែនដី​។ ដូច្នេះ​យើងត្រូវតែសាមគី្គគ្នា ដើម្បីយកឈ្នះក្នុងសង្គ្រាមនេះ​។

ដោយឡែកការបម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងយ៉ាងធំធេងដល់មនុស្សជាតិ ​ហើយមេដឹកនាំនៅជុំវិញពិភពលោកបានចាត់ទុកថា ជាគ្រាប់បែកប្រល័យលោក កំណត់ពេលវេលា និងសម្លាប់មនុស្សរាប់សិបលាននាក់ក្នុងមួយឆ្នាំៗ​។

ចំណុចសំខាន់នៅពេលនេះ គឺមនុស្សត្រូវតែយកឈ្នះ នៅក្នុងសង្គ្រាមប្រឆាំងនឹងវីរុសជាមុនសិន ទើបអាចបន្តគិតគូរដល់អាកាសធាតុ​។ ប៉ុន្តែចំណុចមួយដែលចាប់អារម្មណ៍បំផុតនោះ​ ចាប់តាំងពី​ផ្ទុះវីរុសកូវីដ-១៩ មកបរិយាកាសនៅលើពិភពលោកល្អប្រសើរ មិនធ្លាប់មាន បើទោះបីមនុស្សខិតខំរាប់សិបឆ្នាំ ក៏មិនអាចធ្វើបានដែរ។​ បរិយាកាសល្អប្រសើរនេះ ក៏ដោយសារតែប្រទេសស្ទើរតែទាំងអស់បានប្រកាសអាសន្ន ហើយរថយន្តរាប់សិបលានគ្រឿង នៅលើពិភពលោក ក៏ឈប់វិលកង់ រោងចក្រឈប់បញ្ចេញជាតិពុលច្រើន ហើយកត្ដាទាំងនេះក៏ឈប់ដំណើការ​ព្រមគ្នា ក្នុងរយៈពេលតែមួយ។  កត្ដាទាំងនោះហើយ ទើបធ្វើឲ្យអាកាសធាតុល្អប្រសើរឡើងវិញ៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9097084