Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាណាព្យាបាលកុមារតូចៗ ខិតខំជួយបង្រៀនកូននៅតាមផ្ទះដើម្បីកុំឲ្យពួកគេភ្លេចការសិក្សា

អាណាព្យាបាលកុមារតូចៗខិតខំជួយបង្រៀនកូននៅតាមផ្ទះដើម្បីកុំឲ្យពួកគេភ្លេចការសិក្សា បន្ទាប់ពីក្រសួងអប់រំ យុវជននិងកីឡាបានវិស្សមការតូចមុនពេលកំណត់ ដើម្បីការពារការរីករាល ដាល់នៃជម្ងឺកូវីដ១៩នៅកម្ពុជា។ មាតាបិតារបស់កុមារតូចៗ បានចូលរួមយ៉ាងសកម្មក្នុងការជួយអប់រំបង្រៀនកូននៅតាម ផ្ទះ និងអនុវត្តន៍ការបង្រៀនពីចម្ងាយរបស់ក្រសួងអប់រំតាមប្រព័ន្ធ អនឡាញ ដើម្បីជំរុញឲ្យកូនៗរបស់ពួកគេនៅតែទទួលការអប់រំ ហើយមិនភ្លេចការសិក្សានៅក្នុងដំណាក់កាលផ្អាក ការសិក្សាជាបណ្តោះអាសន្ននៅតាមគ្រឹះដ្ឋានសាធារណៈ និងឯកជននៅទូទាំងប្រទេស ដោយសារបញ្ហាជំងឺ កូវីត១៩ ។ អ្នកស្រី ប៉ុន រី ជាអាជីវករលក់ដូរនៅក្នុងផ្សារទួលគោក ដែលមានកូនរៀននៅថ្នាក់ទី១ ទី២ និងទី៣ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ដំបូងឡើយអ្នកស្រីមានការព្រួយបារម្មណ៍ខ្លាំងចំពោះការសិក្សារបស់កូនៗ ដោយបានផ្អាក់ការសិក្សាមួយរយៈ ដោយសារបញ្ហាជំងឺ កូវីត១៩នេះ ប៉ុន្តែនៅពេលក្រសួងអប់រំ រៀបចំជាកម្មវិធី បង្រៀនតាមអនឡាញ កូនៗរបស់អ្នកស្រីបានសិក្សារៀនសូត្រនៅផ្ទះដូចទៅនឹងកម្មវិធីរបស់សាលាដែលបានដាក់អោយ ។

អ្នកស្រីបន្តថា បើទោះបីជាការសិក្សាតាមអនឡាញនេះ ជួយគាត់បានរៀនសូត្រឡើងវិញក៏ពិតមែន ប៉ុន្ដែក៏មិនបានគ្រប់ជ្រុងជ្រោយនោះទេ ព្រោះថាមិនមានលោកគ្រូអ្នកគ្រូពន្យល់ពួកគាត់បានក្បោះក្បាយដូចដែលរៀននៅសាលានោះដែរ។ អ្នកស្រី បានឲ្យដឹងទៀតថាតាមរយៈ អ្នកស្រីបានខិតខំបង្រៀនបន្ថែមដល់កូនៗ បើទោះជាហត់បន្ដិចមែន តែអ្នកស្រីសប្បាយចិត្តនៅពេលឃើញពួកគេចេះ រវល់នឹងការសិក្សា ជាជាងមានពេលទំនេរលេងច្រើន ។ « ខ្ញុំយល់ថាល្អ នៅពេលដែលក្រសួងបង្កើតអោយមានការរៀនតាមប្រព័ន្ធ E-Learning និងមកធ្វើអោយកូនៗបានរៀនឡើងវិញ ហើយអត់មានពេលលេងហ្គេមច្រើន គ្រូរដាក់កិច្ចការអោយគាត់ គាត់ត្រូវតែធ្វើ ធ្វើអោយការសិក្សារបស់គាត់គ្រាន់ជាងមុន សម្រាប់ឪពុកម្ដាយ មានការលំបាក់ច្រើន ដោយសាខ្ញុំនៅផ្សាររវល់ច្រើន ហើយត្រូវភ្ជាប់តាមប្រព័ន្ធទូរស័ព្ទអោយគាត់ ព្រោះគាត់នៅផ្ទះខ្ញុំនៅផ្សារអត់ហ៊ានអោយគាត់ទៅណា ខ្ញុំត្រូវខលសួរគាត់ និងលៃលកពេលវេលាសម្រាប់បង្រៀនគាត់ អោយគាត់មានការរៀនសូត្របានពេញលេញមកវិញ ជៀសវាងគាត់លេងហ្គេមច្រើនអត់ប្រយោជន៍» ។

អ្នកស្រីបន្ថែមថា ក្រៅពីការរៀនសូត្រ អ្នកស្រីក៍បានបង្រៀនកូនបន្ថែម ពីអនាម័យនៃការរស់នៅស្អាត ហូបស្អាត ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអោយកូនពាក់ម៉ាស់ លាងដៃនិងអាកុល នៅពេលកូនប៉ះរបស់តាមសាធារណៈពេលចេញក្រៅ និងមិននាំកូនទៅកន្លែងដែលមានមនុស្សច្រើន បើមិនចាំបាច់អោយគាត់នៅតែក្នុងផ្ទះ ជៀសវាងការឆ្លងវីរុស កូវីដ ១៩ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានបង្រៀនភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី ១ ទី២ និងទី៣ នៅកម្មវិធីសិក្សាដោយប្រើប្រាស់ បច្ចេកវិទ្យាការបង្រៀនពីចំងាយ ដើម្បីគាំទ្រតាមប្រព័ន្ធអេឡិចត្រូនិច សំរាប់ជួយដល់សិស្សានុសិស្ស ដែលកំពុងរៀនសូត្រនៅតាមផ្ទះ ពិសេសដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ៕

from: https://tnaot.com/km/m/detail/article/9096947