Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក ស្លាប់ ​១០៤៦នាក់ និងឆ្លង ២៦ ១០៩នាក់ ក្នុងរយៈពេល​២៤ម៉ោង​ ដោយកូវីដ-១៩

អាមេរិក ​ក្លាយជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោង មានអ្នកស្លាប់កើនឡើងដល់ទៅ១០៤៦នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់ នៅអាមេរិក កើនឡើងដល់​ ៥០៩៩នាក់​។ ជាមួយគ្នានេះដែរ អ្នកឆ្លង​កូវីដ-១៩​ក៏បានកើនឡើង​ជាង​២១០ពាន់នាក់ផងដែរ ។

បើគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី ២ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅអាមេរិក ទាំងអស់មាន ​២១៤ ៦៣៩នាក់ ហើយក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានអ្នកឆ្លងដល់ទៅ​ ២៦ ១០៩នាក់។ ទាំងអ្នកស្លាប់ និងអ្នកឆ្លង អាមេរិកមានច្រើនជាងគេទាំងអស់ ក្នុងរយៈពេល​២៤ម៉ោង។ ចំនួនអ្នកជំងឺជាសះស្បើយ នៅអាមេរិកវិញ មាន៨៨៧៨នាក់​ និងអ្នកជំងឺធ្ងន់អាចស្លាប់គ្រប់ពេល មានដល់ទៅ​ជាង​៥០០០នាក់​។

រដ្ឋជាច្រើន នៅអាមេរិក បានប្រកាសអាសន្នដាច់ដោយឡែក ដើម្បីទប់ស្កាត់ឆ្លងរាលដា​កូវីដ-១៩កាន់តែខ្លាំងឡើង។ អភិបាលរដ្ឋ​ Florida លោក​ Ron DeSantis បានប្រកាសអាសន្ន ដោយហាមប្រាមពលរដ្ឋចេញក្រៅផ្ទះដើម្បីបញ្ចៀសការឆ្លងវីរុសកាន់តែច្រើន។ ច្បាប់គ្រាអាសន្ន ក្នុងរដ្ឋនេះបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី​២ ខែមេសា នេះ។

តាមតួលេខរបស់ Worldometers.info គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី​២ ខែមេសា ក្នុងរយៈពេល​២៤ម៉ោង នៅលើពិភពលោក មានអ្នកស្លាប់ថ្មី​៤៨៨០នាក់​ ធ្វើឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើង ៤៧ ១៨៩នាក់ និងអ្នកឆ្លង កើនឡើង​៩៣៤ ៨២៥នាក់​ ក្នុងនោះអ្នកឆ្លងថ្មីរយៈពេល​២៤ម៉ោងចុងក្រោយ មានដល់ទៅ​៧៦.៤៧០នាក់៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9096883