Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO៖ ពីរបីថ្ងៃទៀត COVID-19 នឹងឈានដល់ចំនួន១លានករណី

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ អំពី “ការកើនឡើងយ៉ាងឆាប់រហ័ស និងការរីករាលដាលជាសកល” នៃករណីជំងឺ COVID-19 ដែលឥឡូវនេះ វាបានឆ្លងដល់ដែនដី និងប្រទេស ចំនួន២០៥ នៅជុំវិញពិភពលោក ។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា ទីភ្នាក់ងាររបស់លោក, ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិងកំពុងជំរុញដោះស្រាយបំណុល ជួយដល់ប្រទេសកំពុងអភិវឌ្ឍ ដែលរងផលប៉ះពាល់ដល់សង្គម ហើយនិងសេដ្ឋកិច្ច​​ បណ្តាលមកពីវីរុស COVID-19 ។

លោក Tedros បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាក់ស្តែង នៅទីក្រុងហ្សឺណែវ ប្រទេសស៊ី្វស ដែលជាកន្លែងស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោកថា ជំងឺ COVID-19 កំពុងរីករាលដាល​យ៉ាងឆាប់រហ័ស ។ “ក្នុងរយៈពេលពីរបីថ្ងៃទៀត យើងនឹងឈានដល់ ចំនួន១លានករណី ត្រូវបានកត់ត្រា ហើយនិងការស្លាប់ចំនួន៥ម៉ឺននាក់ នៅទូទាំងពិភពលោក”។

លោក Tedros សំដៅទៅលើការបន្ធូរបន្ថយបំណុលដែលបានស្នើឡើងនោះ ដោយបានថ្លែងថា ប្រទេសជាច្រើន ជាប្រទេសកំពុងអភិវឌ្ឍ ។ ពួកគេពិតជាមិនអាចគាំទ្រសង្គមរបស់ពួកគេបានទេ ក្នុងអំឡុងពេល​មានការ​បិទ​ប្រទេសនោះ ជាពិសេស សមាជិកសហគមន៍ដែលធ្វើការ ដើម្បីទទួលទានអាហារប្រចាំថ្ងៃរបស់ពួកគេ ដូច្នេះហើយទើបយើងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយដោះស្រាយបំណុល គាំទ្រប្រទេសទាំងនោះ ។

លោកបានមានប្រសាសន៍ថា“ យើងកំពុងស្នើឱ្យមានដំណើរការជាបន្ទាន់ ដើម្បីគាំទ្រដល់ប្រទេសនានា ដូច្នេះសេដ្ឋកិច្ចរបស់ពួកគេមិនមានវិបត្តិទេ ហើយសហគមន៍របស់ពួកគេក៏មិនមានវិបត្តិដែរ” ៕ ប្រែសម្រួលដោយ៖ thach yat

 

from: https://tnaot.com/km/m/detail/article/9096842