ក្មេងទំនើងចំនួន ០២នាក់ ជិះម៉ូតូប៉ុនប៉ងធ្វើអំពើមនុស្សឃាតលើបុរសម្នាក់ដោយការកាប់ដាច់កដៃខាងស្តាំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានក្មេងទំនើង ០២នាក់ ជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានឆាបចូលទៅកាប់លើបុរសម្នាក់ដែលកំពុងអង្គុយលេងនៅលើគ្រែមុខផ្ទះបណ្តាលឱ្យដាច់កដៃខាងស្តាំ។
ជនរងគ្រោះមានឈ្មោះ ធុន ថា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍ឃុំស្វាយរំពារ កំពុងស្រាវជ្រាវរកមុខជនបង្ករ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ សុង យូ