កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ចនគរបាលក្រុងព្រៃវែង បានធ្វើការដេញឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ខណៈដែលម្ចាស់កំពុងរៀបការ៉ូឡានៅមុខវត្តសុណ្ណរង្សី ស្ថិតក្នុងភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ជនសង្ស័យដែលបានធ្វើសកម្មភាពមានឈ្មោះ ទិត រដ្ឋា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានធ្វើការលួចម៉ូតូជនរងគ្រោះមានឈ្មោះ និត សាលី អាយុ ៤៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិស្គរដាច សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1P-7297 ខណៈជនរងគ្រោះមិនបានដកសោរចេញ ស្រាប់តែជនរងគ្រោះលួចជិះរត់ត្រូវប្រជាពលរដ្ឋ និងប៉ូលិសជិះដេញតាមតាំងពីក្រុងព្រៃវែង រហូតដល់រង្វង់មូលស្វាយអន្ទរទើបឃាត់ស្ទាក់ចាប់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរបន្ថែម និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ