នៅមុននេះបន្តិចនារាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែទី២ បានចុះទៅដល់គោលដៅភ្លាមៗក្រោយពីទទួលបាននូវការផ្តល់សេចក្តីជូនដំណឹងពីប្រជាពលរដ្ឋថា មានករណីផឹកស៊ីចាក់ធុងបាស់បង្ករសម្លេងរំខានខ្លាំងតាំងពីព្រឹករហូតដល់យប់ជារៀងរាល់ថ្ងៃ។
ប្រតិបត្តិការចុះអប់រំ និងឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពរំខានដល់អ្នកជិតខាងនេះ ត្រូវបានធ្វើឡើងស្ថិតនៅតាមផ្លូវលំ ភូមិគង្គារផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕ ដោយ ៖ សុង យូ