មួយរយៈចុងក្រោយនេះ ឃើញថាមានតារាសម្តែងប្រុសស្រីថៃជាច្រើន បានសម្រុកនាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយទប់ស្កាត់ការរីរាលដាលនៃវីរុសកូវីដ ១៩។
ក្នុងនោះដែរ កញ្ញា taew nataponh ក៏បានចូលរួមចំណែក ដោយបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៣លានបាត ដែលស្មើនឹងទឹកប្រាក់ជិត ១០ម៉ឺនដុល្លារអាមេរិកជូនដល់មន្ទីពេទ្យនៅក្នុងប្រទេសថៃ។
ការលើកឡើងនេះដោយយោងតាមគណនី ហ្វេសបុកផេកមួយដែលមានឈ្មោះថា Taew Nataponh CambodiaFan បានធ្វើការបង្ហោះដោយភ្ជាប់មកជាមួយសារថា “P’Taew បានបរិច្ចាគប្រាក់ចំនួន ៣លានបាត ស្មើនឹង ៩១០១៩.៤៣ ម៉ឺនដុល្លារអាមេរិក (ជិត១០ម៉ឺនដុល្លារអាមេរិក) ជូនដល់មន្ទីពេទ្យដែលព្យាបាលអ្នកឆ្លងជំងឺ កូវីដ១៩ នៅប្រទេសថៃ”។
ទាំងនេះគឺជាការរួមចំណែកយ៉ាងធំធេងបំផុត របស់កញ្ញាក្នុងការជួយប្រយុទ្ធប្រឆាំងទៅលើវីរុសដ៏កាចសាហាវមួយនេះ។ លើសពីនេះទៀត អ្នកគាំទ្ររបស់កញ្ញា ជាច្រើនបានធ្វើការសម្តែងនូវអារម្មណ៍ត្រេកអរ ជាមួយនឹងទឹកចិត្តសប្បុរសធម៌មួយនេះដែរ។
គួររំលឹកផងដែរ taew nataponh គឺជាតារាសម្តែងស្រីជួរមុខរបស់ថៃមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅប្រទេសផងដែរ។
យ៉ាងណាសូមចូលរួមត្រេកអរ និងអរគុណចំពោះការរួមចំណែកជួយទប់ស្កាត់ជាមួយវីរុសមួយនេះ៕
អត្ថបទដោយ៖ ភារ៉ា