អតីតអ្នកនយោបាយ និងជារដ្ឋមន្រ្តីរដ្ឋបាលថៃ គឺលោក Prachuab Chaiyasan បានស្លាប់ដោយសារជំងឺមហារីកសួតនៅមន្ទីរពេទ្យ Siriraj នៅព្រឹកថ្ងៃពុធ ក្នុងវ័យ ៧៦ឆ្នាំ។
លោក Prachuab Chaiyasanមានភរិយាម្នាក់ និងកូន៤នាក់។ បុណ្យសពរបស់លោកនឹងប្រារព្ធរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ។
លោកបានបម្រើការជារដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រសួងកិច្ចការបរទេស ក្រសួងកសិកម្ម ការិយាល័យសាកលវិទ្យាល័យ និងក្រសួងពាណិជ្ជកម្ម។ គាត់ឈប់ធ្វើនយោបាយបន្ទាប់ពីគណបក្សថៃរ៉ាក់ថៃ(ថៃស្រឡាញ់ថៃ) ត្រូវតុលាការរំសាយក្នុងឆ្នាំ២០០៦ ហើយគណៈកម្មាធិការបានហាមឃាត់មិនឱ្យលោកធ្វើនយោបាយអស់រយៈពេល ៥ឆ្នាំ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD