Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Jaejoong ធ្វើឲ្យមហាជនខឹងសម្បារជាខ្លាំង

Jaejoong កំពុងតែប្រឈមមុខជាខ្លាំង ជាមួយនឹងការដាក់ទណ្ឌកម្ម ដែលបានអនុវត្តដោយមជ្ឈមណ្ឌលកូរ៉េ (KCDC) ក្រោយពីលោក បានលេងសើចថាខ្លួនមានផ្ទុកវីរុសកូរ៉ូណា។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោក Jaejoong ដែលជាសមាជិកក្រុម JYJ បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើង នៅពេលដែលលោក បានប្រកាសថាខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែមានផ្ទុកវីរុសកូវីដ ១៩ ។ ភ្លាមៗនោះមានអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍ ពីការព្រួយបារម្ភចំពោះស្ថានភាពជំងឺរបស់លោក។​

ក្រោយមកលោក ក៏បានសារភាពថាវាគ្រាន់តែជាការធ្វើឡើងដើម្បីឲ្យមានភាពកំប្លែងសម្រាប់ខែមេសាប៉ុណ្ណោះ។ បន្ទាប់ពីបានឃើញបែបនេះហើយ មហាជនបាននាំគ្នាធ្វើការរិៈគន់យ៉ាងចាស់ដៃ ចំពោះទង្វើមួយនេះផងដែរ។

ក្នុងនោះលោកក៏បានចេញវីដេអូ សុំការអភ័យទោសជាសារធារណៈភ្លាមៗវិញទៅកាន់ទស្សនិកជនផងដែរ។ ប៉ុន្តែទោះបីជា Jaejoong បានសម្តែងការសុំទោសយ៉ាងណា ក៏ដោយ រូបលោកនៅតែអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់កូរ៉េ (KCDC)៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9096834