បើយោងតាមការប្រកាសជាផ្លូវការរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ដែលហៅថា UEFA បានប្រកាសថា ការប្រកួតពានរង្វាន់ UEFA Champions League និង UEFA Europa League នឹងលើកការប្រកួតទៅចម្លោះខែកក្កដា និងសីហា ដោយសារវីរុស coronavirus។
កាលវិភាគទាំងអស់នៃការប្រកួតរបស់ក្រុមជម្រើសជាតិដែលត្រូវធើ្វនៅខែមិថុនា នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីឲ្យរដូវកាល ២០១៩-២០២០ បានបញ្ចប់។
ការសម្រេចនេះបានធើ្វឡើង ក្រោយពីមានការប្រជុំតាមរយ:វីដេអូអនឡាញរបស់ UEFA ដែលបានរៀបចំកាលពីថៃ្ងពុធនេះ។
សូមបញ្ជាក់ថា ការប្រកួតលីគនៅតាមបណ្ដាលីគធំក្នុងអឺរ៉ុប ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារជំងឺ covid-19 បានអុកឡុក ដែលនេះបានធើ្វឲ្យប៉ះពាល់ដល់ការប្រកួតយ៉ាងខ្លាំង៕
ប្រភព៖ Daily Mail